3-3. Land ដីធ្លី

វិវាទដីធ្លី រវាងម្ចាស់កម្មសិទ្ធិ ជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច

Land Disputes between the Land Owner and Competent Authorities

(កំពុងនិព្វន្ត)

ដីធ្លីមួយកន្លែងនៅរាជធានីភ្នំពេញដែលជាប់ផ្លូវមុន្នីរ៉េត ត្រូវបានអាជ្ញាធរហាម ឃាត់ចំពោះការផ្តល់ប័ណ្ណកម្មសិទ្ធិសំគាល់ម្ចាស់អចលនវត្ថុជាយូរមកហើយ ដោយមូលហេតុបារម្ភដល់ការប៉ះពាល់ដល់សំណង់សាធារណៈ ។ ការសម្រេចបែបនេះ បានធ្វើឲ្យម្ចាស់កម្មសិទ្ធិដីធ្លីជួបប្រទះការលំបាកជា ច្រើន ពីព្រោះតែគាត់មិនអាចចាត់ចែងដីធ្លីលក់ បែងចែកដល់ទាយាទ ជាដើម។ តើគាត់នៅតែមិនអាចត្រូវបានការអនុញ្ញាតទទួលបានប័ណ្ណកម្មសិទ្ធិលើដីធ្លីស្របច្បាប់ ឬយ៉ាងណានៅពេលសំណង់សាធារណៈបានបញ្ចប់ហើយនោះ?

ការមានដីធ្លី តែមិនអាចត្រូវបានទទួលស្គាល់ជាម្ចាស់ដីធ្លីតាមរយៈការចេញប័ណ្ណសំគាល់ម្ចាស់  កម្មសិទ្ធិ អាចធ្វើឲ្យម្ចាស់ដីធ្លីប្រឈមនឹងបញ្ហាក្នុងការចាត់ចែងដីធ្លីរបស់គាត់ជាច្រើនករណី ដូចជា ការលក់ ការធ្វើបណ្តាំមរតក ជាដើម។ល។ ការលក់ដីធ្លី ជាបញ្ហា ពីព្រោះតែអ្នកទិញបានគិតថា កម្មសិទ្ធិមិនទាន់ច្បាស់លាស់ និងមានការបារម្ភថាអាជ្ញាធរមិនផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពេលទិញរួច ហើយពេលនេោះនឹងធ្វើឲ្យមានការខាតបង់ប្រាក់ថ្លៃទិញដែលបានចំណាយសំរាប់ការទិញដី ។ រីឯការចាត់ចែងជាបណ្តាំមរតក ក៏ប្រឈមនឹងការលំបាកដែរ ពីព្រោះតែភាពមិនច្បាស់នៃកម្មសិទ្ធិ ដោយគ្មានឯកសារមូលដ្ឋានបញ្ជាក់ និងទទួលស្គាល់។ ការបែងចែងមរតកទៅឲ្យទាយាទក្នុង លក្ខណៈមិនប្រាកដប្រជាពីឯកសារសំអាងនឹងធ្វើឲ្យទាយាទ ព្រមទាំងអ្នកអនុវត្តបណ្តាំមរតក ពិបាកក្នុងការប្រតិបត្តិតាម ។

 

មេធាវីការពារអតិថិជនក្នុងសំណុំរឿងស្នើសុំប័ណ្ណសំគាល់សិទិ្ធកាន់កាប់អចលនវត្ថុដែលត្រូវបានហាមឃាត់ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី ០៤  ខែមករា ឆ្នាំ២០១៧ As a Lawyer defending the client’s application for the Owner Certificate of the Land at the Phnom Penh City Hall on date o Jan 04, 2017.

wp_20170104_0031

ដោយ៖ អូវីធី ដោះស្រាយវិវាទ

 

 

 

Samples:

2 thoughts on “3-3. Land ដីធ្លី”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ជំនាញ-ប្រយោជន៍-ដំណោះស្រាយ Expertise-Benefit-Resolution