2-2. Contracts កិច្ចសន្យា

កិច្ចសន្យាទិញ-លក់ដីធ្លីដែលមិនអាចជួយភាគីវិវាទបាន

អ្នកទិញដីធ្លីធ្វើដំណើរពីភ្នំពេញ ទៅទិញដីធ្លីមួយកន្លែងនៅខេត្តជាប់មាត់សមុទ្រ (សុំលាក់កន្លែង ពិត) ដែលមានតំលៃជិត ១០.០០០ ដុល្លាអាមេរិក  ។ គាត់ជឿលើ ភាគីអ្នកលក់ជា អ្នករៀបចំ លិខិតស្នាមត្រឹមត្រូវអោយ ។ ផ្សេងពីនេះ ភាគីអ្នកទិញមិនបានពឹងពាក់មេធាវី ឬអ្នកច្បាប់ដើម្បី ឲ្យធ្វើការតាក់តែងលិខិតស្នាម ឬជួយពិនិត្យមើលកិច្ចសន្យាទិញ-លក់នោះឡើយ (ប្រហែលបារម្ភ ពីការចំណាយប្រាក់បន្ថែមលើសេវាកម្មមេធាវី) ។ ពេលគាត់ជួបជាមួយភាគីលក់ ភាគីទិញបាន ប្រគល់ប្រាក់់ថ្លៃដីគ្រប់ចំនួនតែមួយលើក ជាថ្នូរនឹងការទទួលលិខិតស្នាមពីភាគីលក់ទាំងទុកចិត្ត លើភាគីលក់ និង គ្មានដឹងពីបញ្ហាផ្លូវច្បាប់ចំពោះលិខិតស្នាមដែលអាចយកជាការបានដើម្បី ការពារផលប្រយោជន៍របស់គាត់នៅពេលក្រោយនោះទេ ។ ៣ថ្ងៃក្រោយ ភាគីទិញបានដឹងថា ដីធ្លីដែលបានទិញមានបញ្ហា ជាមួយអ្នកជិតខាង ហើយក៏សុំមោឃៈការទិញ-លក់ដីនោះ ។ តែភាគីលក់មិនព្រម លើសពីនេះក៏បានយកដីរបស់ភាគីទិញទៅលក់ឲ្យអ្នកផ្សេងទៀត ដោយចាត់ ទុកថា អ្នកទិញគ្រាន់តែបានកក់ប្រាក់ និងបានបោះបង់ប្រាក់កក់ចោល ។ ជាចុងក្រោយភាគីទិញ ត្រូវបាត់បង់ប្រាក់នៃថ្លៃដីដែលបានប្រគល់ឲ្យភាគីលក់ទាំងអស់ និងក៏មិនទទួលបានដីធ្លីដែល បានទិញនោះផងដែរ ពីព្រោះតែលិខិតស្នាមដែលភាគីលក់ផ្តល់ឲ្យមានបញ្ហាដែលកើតចេញ ពីគំនិតអាក្រក់ និងឆបោករបស់ភាគីលក់ ។ ហេតុនេះសំរាប់ការធ្វើកិច្ចសន្យាទាំងឡាយ ភាគីនៃ កិច្ចសន្យាគួតែពឹងពាក់មេធាវីសំរាប់ជាការជួយរៀបចំ និងពិនិត្យបច្ច័យ បង្ការនូវការអន្តរាយ កើតឡើងនាពេលខាងមុខ ។ កម្រៃដែលបានចំណាយលើសេវាកម្មមេធាវី ប្រៀបបានទៅនឹង ការវិនិយោគដ៏តិចតួចដើម្បីទទួលបានការការពារផលប្រយោជន៍ដ៏ច្រើនរបស់ខ្លួនពីការបាត់បង់ និងជាពិសេសអាចធ្វើឲ្យបំណងរបស់ខ្លួនសម្រេចបានតាមសេចក្តីត្រូូវការ ៕

 

ដោយ៖ អូវីធី ដោះស្រាយវិវាទ

 

 

 

More Articles:

  1. What Contract Disputes are

 

 

 

Samples:

61192a805da9a5247d98bda33d0b5cfb

contract-dispute-1467336905-800

One thought on “2-2. Contracts កិច្ចសន្យា”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ជំនាញ-ប្រយោជន៍-ដំណោះស្រាយ Expertise-Benefit-Resolution