2. Sale ការលក់

 វិវាទដេញថ្លៃ

ACU រកឃើញ ភាពមិនប្រក្រតី ក្នុងការដេញថ្លៃ លើគម្រោង មួយចំនួន នៅក្នុងក្រសួង សុខាភិបាល

Wednesday, 05 August 2015 18:03 ដោយដើមអម្ពិល-ID-010
ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ នាថ្មីៗនេះ បានរកឃើញភាព មិនប្រក្រតីមួយចំនួន នៅក្នុងការ ដេញថ្លៃ ជាសាធារណៈ លើគម្រោងផ្គត់ផ្គង់សេវា និងសម្ភារៈនានា នៅក្នុងក្រសួងសុខាភិបាល ចន្លោះ ឆ្នាំ២០១៤-២០១៥។
ភាពមិនប្រក្រតីនេះ ត្រូវបានរកឃើញនៅក្នុងដំណើរការដេញថ្លៃ ជាសាធារណៈទៅលើគម្រោងការ សាងសង់ ការជួសជុលរថយន្ត ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអ៊ុកស៊ីសែន ការផ្តល់សេវាលើការទទួល ទំនិញ និងការផ្គត់ផ្គង់សម្ភារៈការិយាល័យ និងការបោះពុម្ភរបស់ទីស្តីការ និងអង្គភាពក្រោមឱវាទ របស់ក្រសួងសុខាភិបាល ។
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ បានឱ្យដឹងថា នៅក្នុងដំណើរការដេញថ្លៃរបស់ក្រសួងសុខាភិបាល នេះមានក្រុមហ៊ុនមួយចំនួន មិនមានស្លាកយីហោច្បាស់លាស់ មិនមានបុគ្គលិក ហើយក៏មិនមានទីតាំង ពិតប្រាកដ ដោយខ្លះបិទទ្វារក៏អាចចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈ និងសេវា ជូនក្រសួងសុខាភិបាល បានដែរ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្រ្តីអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោក លី សុវ៉ាន់ បាននៅឡើយទេ នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ដោយទូរស័ព្ទរបស់លោក តេចូល២ដង ប៉ុន្តែមិនមានអ្នកទទួល។
ACU បានបញ្ជាក់ទៀតថា ចំពោះការពិនិត្យមើលលក្ខណៈសម្បត្តិក្រុមហ៊ុនដែលដេញថ្លៃ ខ្លួនរកឃើញ ថា ក្រុមហ៊ុន ឃូលីហ្ស ហូលឌីងអ៊ិនវេស និងក្រុមហ៊ុន អេហ្គលីយេស អ៊ិនវេសមេន អាស័យដ្ឋាន ដែល ក្រមហ៊ុនបានប្រកាស និងចុះបញ្ជីពាណិជ្ជកម្មនៅពេលចូលរួមដេញថ្លៃ គឺជាផ្ទះមួយល្វែងបិទទ្វារជិត គ្មានលើកស្លាកក្រុមហ៊ុន (គ្មានលក្ខណៈជាក្រុមហ៊ុនដែលមានបុគ្គលិកបម្រើការងារនៅទីនោះ) ។ ដោយឡែកក្រុមហ៊ុន ចាម ព្រីម៉ូគ្រុប និងក្រុមហ៊ុន អ៊ឹមហ្វីនីកូ ខបភើរេសិន អាសយដ្ឋានដែលក្រុមហ៊ុន បានប្រកាស និងចុះបញ្ជីពាណិជ្ជកម្ម នៅពេលចូលរួមដេញថ្លៃ គឺគ្មានឃើញទីតាំងក្រុមហ៊ុននោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុន អាឡិចសាន់ អ៊ីន ដែលអាសយដ្ឋានរបស់ក្រុមហ៊ុនបានប្រកាស និងចុះបញ្ជី ពាណិជ្ជកម្ម នៅពេលចូលរួមដេញថ្លៃ គឺជាផ្ទះល្វែងបិទទ្វារជិត និងដាក់ស្លាកលក់ គ្មានលើកស្លាក ក្រុមហ៊ុន ផងដែរ ។
ដោយឡែកចំពោះការវាយតម្លៃលើការជ្រើសរើសក្រុមហ៊ុនវិញ ACU បានប្រកាសថា គណៈកម្មាធិការ លទ្ធកម្ម ធ្វើការពិនិត្យនិងវាយតម្លៃជ្រើសរើសក្រុមហ៊ុន ក្រោយបញ្ចប់នីតិវិធី បើកឯកសារដេញថ្លៃភ្លាម ដោយមិនបានពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិ ពិសេសទីតាំងរបស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ជាមុនសិន ហើយគណៈកម្មាធិការលទ្ធកម្ម ជ្រើសរើសយកក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុន អិម ស៊ី ទីស្ស អ៊ិនដាសទ្រីនិង អាមេរីខា ឥណ្ឌូឆាយណាមេនេចមេន ដែលមិនភ្ជាប់នូវលិខិត ប្រាក់កក់ធានា ការដេញថ្លៃមកធ្វើការពិនិត្យ ក្នុងដំណាក់កាលវាយតម្លៃប្រគល់កិច្ចសន្យាដែលខុស នីតិវិធីលទ្ធកម្ម ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានជំរុញឱ្យក្រសួងសុខាភិបាល ពង្រឹងនិងបំពេញនូវចំណុច កត់សម្គាល់ខាងលើឱ្យកាន់តែរលូន សម្រាប់ការដេញថ្លៃ លើកក្រោយៗទៀត ផងដែរ៕

ប្រភព៖ គេហទំព័រដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ជំនាញ-ប្រយោជន៍-ដំណោះស្រាយ Expertise-Benefit-Resolution