មជ្ឈត្តករ និង សន្ធានករ Arbitrator & Mediator

មជ្ឈត្តករ និង សន្ធានករ (អ្នកសម្រុះសម្រួលវិវាទ) ជាភាគីទីបី អព្យាក្រឹត្យឯករាជ្យ និងមានសមត្ថភាពបច្ចេកទេសក្នុងជំនាញដោះស្រាយវិវាទ ហើយចូលរួមជួយភាគីវិវាទតាមរយៈការតែងតាំងពីគូភាគី ។ មជ្ឈត្តករ និងសន្ធានករ នៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និងការិយាល័យអាជ្ញាកណ្តាលពាណិជ្ជកម្ម អ៊ូច វុធ្ធី “អូវីធី ដោះស្រាយវិវាទ” រួមមាន Arbitrator and Mediator are a neutral third party who is an independence and capacity for dispute resolution skills and has been nominated by both disputing parties. The Arbitrators and Mediators of OVT Lion Law Office “OVT Law” and Commercial Arbitrator Ouch Vutthy Office “OVT Dispute Resolution” exist as follows៖

១.

296x208_013-Ouch-Vuthy

លោក មជ្ឈត្តករពាណិជ្ជកម្ម និង សន្ធានករអន្តរជាតិ អ៊ូច វុធ្ធី Commercial Arbitrator & International Mediator OUCH Vutthy 

លោក អ៊ូច វុធ្ធី បានទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទទូទៅ និងវិវាទពាណិជ្ជកម្មក្នុងកំរិតអន្តរជាតិ ព្រមទាំងច្បាប់កំរិតបរិញ្ញាប័ត្រ និងអនុបណ្ឌិត (ច្បាប់ប្រៀបធៀប & អន្តរជាតិ) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច-សាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុងដឺប្រទេសបារាំង និង បណ្ឌិតសភាច្បាប់សហគ្រាសពាណិជ្ជកម្មពីធនាគារពិភពលោក-ក្រសួងពាណិជ្ជកម្ម កម្ពុជា ។ លើសពីនេះ លោក វុធ្ធី បានចូលរួមបណ្តុះបណ្តាលនៅក្រៅប្រទេសពាក់ព័ន្ធនឹងច្បាប់ពាណិជ្ចកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្មជាច្រើន រួមមាន៖ ឥណ្ឌូនេស៊ី សឹង្ហបុរី វៀតណាម ថៃ និងជប៉ុន ។ ក្រៅពីនេះ លោក អ៊ូច វុធ្ធី មានបទពិសោធន៍ការងារ ២៤ ឆ្នាំ (១៩៩៦-២០២០) ពាក់ព័ន្ធនឹងកិច្ចការ ច្បាប់ពាណិជ្ជកម្ម​ និងការដោះស្រាយវិវាទពាណិជ្ជកម្ម ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន ។ Mr Ouch Vutthy was educated and trained with Commercial Dispute and Conflict Resolution skills in international standards and a Bachelor of Law and Master of International and Comparative Law from Royal University of Law and Economics-Université Lumière Lyon 2, French and an Academic Law of Commercial Enterprises from World Bank-Ministry of Commerce. Additionally, he was appointed to join outside Cambodia as a professional government Official debating on the legal and commercial dispute resolution at Japan, Indonesia, Vietnam, Thailand and Singapore. On the other hand, Mr Ouch Vutthy had work experiences for 24 years (1996-2020) concerning to tasks of Commercial Law and Dispute Resolution with the government and private companies. https://ovtlaw.com/contact-me/client/

លោកបានក្លាយជាមជ្ឈត្តករដំបូង និងសមាជិក នៃមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៅឆ្នាំ២០១២ តាមរយៈប្រកាសទទួលស្គាល់របស់់គណៈកម្មការរៀបចំ និងជ្រើសរើសមជ្ឈត្តករដំបូង ។ ចាប់តាំងពីក្លាយជាសមាជិកដំបូង និងស្ថាបនិក របស់ម.ជ.ម. លោកមជ្ឈត្តករ អ៊ូច វុធ្ធី តែងតែបានចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ តាមរយៈសិក្ខាសាលា សន្និសីទ វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ មហាសន្និបាតប្រចាំឆ្នាំ និងបានចុះបញ្ជីរៀងរាល់ឆ្នាំជាមួយម.ជ.ម. រហូតមកដល់បច្ចុប្បន្ន (៩ឆ្នាំ) ។ He became the first Commercial Arbitrator and Fellow of National Commercial Arbitration Centre (NCAC) on year 2012 based on the Prakas (announcement) of recognized from the Commission on Preparing and Selecting the First Arbitrator. Starting from the first Arbitrator and establisher Fellow of the NCAC, Mr Arbitrator Ouch Vutthy is always joining the professional debates, which are as workshops, conference, training, annual general assembly and registration and updating membership every year until now 9 years, 2020.

ក្នុងពេលជាមួយគ្នានេះដែរ លោក អ៊ូច វុធ្ធី តែងតែផ្តល់សេវាកម្មដោះស្រាយវិវាទក្នុងនាមជាសន្ធានករ ឬអ្នកសម្រុះសម្រួលវិាទ លើប្រភេទវិវាទមួយចំនួនដូចជា៖ វិវាទមត៌ក វិវាទលែងលះ វិវាទកិច្ចសន្យាពាណិជ្ជកម្ម វិវាទសំណង់ វិវាទដីធ្លី ។ ហើយនៅថ្ងៃទី ១១- មិថុនា-២០១៩ លោកក៏បានក្លាយជាសន្ទានករអន្តរជាតិ របស់សមាគម អាគ័រដ្យាល់ នៃប្រទេសបារាំង ។ In the meantime, Mr Ouch Vutthy has provided a mediator service for helping to resolve a dispute and conflict issue such as the Commercial Contract dispute, Construction/Land dispute, Heritage conflict and Divorce conflict so on. Therefore, on date of June 11, 2019, he was appointed as an International Mediator for Cambodia from Akordial Association, French. http://www.akordial-asso.fr/membres/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

ជំនាញ-ប្រយោជន៍-ដំណោះស្រាយ Expertise-Benefit-Resolution