Conflict/Dispute Analysis:
- ការចូលរួមជួយស្រាយចំណងវិវាទជាមួយគូភាគីវិវាទ គឺជាអត្តសញ្ញាណរបស់សន្ធានករ (អ្នកសម្រុះសម្រួល)
- ការឆ្ពោះទៅកាន់គោលដៅ គឺជាដំណេីរដែលមានការលំបាក និងប្រថុយប្រថាន តែមានតម្លៃជ្រាលជ្រៅសំរាប់អ្នកអនុវត្ត ពីព្រោះបានបំពេញទៅនឹងបំណងរបស់ខ្លួន និងជាពិសេសនៅពេលទទួលបានជោគជ័យ
- ជីវិត គឺជាការធ្វេីលំហាត់ប្រាណដែលបន្តជាប់គ្នា នៃការដោះស្រាយបញ្ហាកេីតឡេីង
- មូលហេតុចម្បង១ នំាឲ្យមានជំលោះ ឬវិវាទ គឺសញ្ញាខ័ន្ធខុសគ្នា (ការយល់ដឹង ឃើញ គិត) របស់ភាគី The One Main Reason causing for a Conflict or Dispute is as a Perception of Parties.
- កិច្ចប្រជុំថ្ងៃទី ៣-១១-២០១៦ របស់គណៈកម្មាធិការអប់រំ និងបណ្តុះបណ្តាល Meeting on Nov 3rd, 2016 of the Education and Training Committee, NCAC.
NCAC Training and Education Committee គណៈកម្មាធិការអប់រំ និងបណ្តុះបណ្តាល របស់ម.ជ.ម. (អាណត្តិ ៣ ឆ្នាំ៖ ២០១៦-២០១៩) was appointed for its mandate as 3 years. The Committee will be charged to determine the training and education principle policy, advise to recognize the other commercial arbitration centres, research and analyze the laws and other appropriated regulations of arbitration, determine the subjects of dissemination and reply to the arbitrators’ questions and audiences concerning to the laws, rules and education programs at any events.
១. ផ្តល់យោបល់ អំពីគោលនយោបាយអប់រំ និងកម្មវិធីបណ្តុះបណ្តាល ការទទួលស្គាល់ស្ថាប័នវិជ្ជាជីវៈ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម
២. សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
៣. ពិភាក្សាពីប្រធានបទ និងរកចំលើយឆ្លើយតបទៅនឹងចម្ងល់នានា របស់មជ្ឈត្តករ សាធារណៈជន (ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ វិធាននានានៃមជ្ឈត្តការ និងការអប់រំផ្សព្វផ្សាយច្បាប់នៃមជ្ឈត្តការនៅតាម កម្មវិធី និងតាមបណ្តាញផ្សព្វផ្សាយនានា ។
៤. ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានម.ជ.ម. ៕
កិច្ចប្រជុំរបស់គណៈកម្មាធិការលើកដំបូងថ្ងៃទី 08-09-2016
Core Trainers of the National Commercial Arbitration Centre (NCAC) had been set up and were nominated by its Executive Board on date of April 25th, 2016 in order to prepare a core training course of commercial arbitration skills for whom wants to become a commercial arbitrator and understand clearly about what the arbitration is.
គ្រូបង្គោល របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្កការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ត្រូវបានបង្កើត និង តែងតាំងដោយក្រុមប្រឹក្សាប្រតិបតិ្តនៅថ្ងៃទី ២៥-មេសា-២០១៦ ក្នុងគោលបំណងដើម្បីរៀបចំ ការណ្តុះបណ្តាលដល់បុគ្គលដែលមានបំណងចង់ក្លាយជាមជ្ឈត្តករ និងយល់ពីជំនាញ មជ្ឈត្តការច្បាស់លាស់ ។ គ្រូបង្គោល មានតួនាទី និងភារកិច្ច ដូចជា៖
- បណ្តុះបណ្តាលគ្រូរបស់ម.ជ.ម.
- ផ្តល់យោបល់ពីគោលនយោបាយកម្មវិធីបណ្តុះបណ្តាល និងការអប់រំ ដល់ក្រុមប្រឹក្សាប្រតិបត្តិ
- ជួយហ្វឹកហ្វឺនក្នងកម្មវិធីបណ្តុះបណ្តាលដំបូង និងកម្មវិធីបណ្តូះបណ្តាលបន្តនូវជំនាញមជ្ឈត្តការពាណិជ្ជកម្ម
- ជាវាគ្មិនផ្លូវការសំរាប់ការណ្តុះបណ្តាលទាំងឡាយ ដែលបានស្នើសុំដោយស្ថាប័នទាំងឡាយ ឬសាធារណៈជន ឬតាមការចាត់តាំងរបស់ម.ជ.ម.
The Core Trainers will be responsible and play a role as:
- Train the NCAC’s Trainers.
- Advise about a policy of the training program and education to the Executive Board.
- Train in the training program of the first commercial arbitration course and the next training.
- Be an official Lecturer for any events requested by audiences or appointed by the NCAC.
3. ចូលរួមផ្សព្វផ្សាយពី”ដំណើរការ និងសារៈសំខាន់នៃការដោះស្រាយវិវាទពាណិជ្ជកម្មតាម យន្តការមជ្ឈត្តការ” នៅតាមស្ថាប័ននានា រៀបចំដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)
- នៅគណៈវិស្វករកម្ពុជា ថ្ងៃទី ០៧-មេសា-២០១៦ At Board of Engineers Cambodia
- នៅសន្និសិទប្រចាំឆ្នាំថ្នាក់ជាតិស្តីពីទំនាក់ទំនងទិដ្ឋភាពផ្នែកច្បាប់មជ្ឈត្តការពាណិជ្ជកម្ម នៅថ្ងៃទី ១៥-មករា-២០១៦ At Annual National Conference on Relevant Legal Aspects of Commercial Arbitration
2. ផ្សព្វផ្សាយពីបច្ចេកទេសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅវិទ្យាស្ថាន VCapital នៅថ្ងៃទី១៥-សីហា-២០១៥ Lecture on Alternative Dispute Resolution (ADR) at VCapital Institute.
1. តំណាងឲ្យម.ជ.ម. ផ្សព្វផ្សាយពី “ការណែនាំពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និងការដោះស្រាយវិវាទតាមយន្តការមជ្ឈត្តការ” ក្នុងសិក្ខាសាលាស្តីពី ច្បាប់ប្រតិបត្តិការដែលមាន កិច្ចធានា និងច្បាប់មជ្ឈត្តការផ្នែក ពាណិជ្ជកម្ម (On behalf of NCAC, I have lectured on “Introducing National Commercial Arbitration Centre (NCAC) & Commercial Dispute Resolution by using Arbitration” in the workshops on Cambodia Commercial Arbitration & Secured Transaction Law organized by Ministry of Commerce at below provinces) ៖
– នៅខេត្តប៉ៃលិន ថ្ងៃទី ០៧-តុលា-២០១៤
– នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៧-សីហា-២០១៤
NCACpresentation_Banteay Mean Chey
– នៅខេត្តកំពង់ធំ ថ្ងៃទី ១០-កក្កដា-២០១៤
– នៅខេត្តកំពត ថ្ងៃទី ២៨-មករា-២០១៤
Congrats
LikeLike
Thank you, Arunacchala!
LikeLike