អតីតនាយកគ្រប់គ្រងសំណុំរឿងមជ្ឈត្តការរបស់ម.ជ.ម. ក្រោមគម្រោងធនាគារពិភពលោក Former Head of Case Management (HCM) of NCAC under the World Bank project, 2015-2016.

ផ្អែកលើកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ធនាគាពិភពលោក និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៅឆ្នាំ២០១៥ក្រោមជំនួយរបស់ធនាគារពិភពលោក ម...ទទួលបានការជួយឧបត្ថម្ភជំនាញបច្ចេកទេសលើការចាត់ចែងកិច្ចដំណើរការរបស់ខ្លួនដោយក្នុងនោះក៏មានតួនាទីជានាយកគ្រប់គ្រងសំណុំរឿងមជ្ឈត្តការនៃម.ជ.ម. (Head of Case Management “HCM”) ត្រូវបានតម្រូវផងដែរ ។ តើអ្នកកាន់តួនាទីនេះមានគុណសម្បត្តិបែបណា ជ្រើសរើសយ៉ាងម៉េច និងមានមុខងារអ្វីខ្លះ?

ការជ្រេីសរេីសអ្នកកាន់តួនាទីជានាយកគ្រប់គ្រងសំណុំរឿងមជ្ឈត្តការនេះត្រូវបានធ្វេីការប្រកាសផ្សាយជាសាធារណៈរកបេក្ខជនដាក់ពាក្យសុំជារបៀបការងារទីប្រឹក្សា (Consultant Services) ដោយមានគុណវុឌ្ឃិយ៉ាងតិចដូចបញ្ជាក់ក្នុងចំណុចទីIV នៃលិខិតប្រកាសខាងក្រោម ។ តាមរយៈការប្រកាសនោះមានបេក្ខជនជាច្រេីនបានដាក់ពាក្យ ហេីយក៏ត្រូវបានធ្វេីការជ្រេីសរេីសដំបូង (Shortlist) មួយចំនួន រួមមានទាំងលោកមជ្ឈត្តករ អ៊ូច វុធ្ធី ផងដែរដេីម្បីចូលរួមធ្វេីសម្ភាសន៍ជាមួយគណៈកម្មការសម្រេចចុងក្រោយដែលមានគ្នា៣នាក់ជាអ្នកដឹកនាំនិងអ្នកពាក់ព័ន្ធនឹងគម្រោងនៅក្រសួងពាណិជ្ជកម្ម។ ជាលទ្ធផល លោកមជ្ឈត្តករ អ៊ូច វុធ្ធី ត្រូវបានទទួលជោគជ័យសម្រេចថាជាប់ និងតម្រូវឲ្យចុះកិច្ចសន្យាជាមួយក្រសួងពាណិជ្ជកម្មដែលមានលោកជំទាវរដ្ឋលេខាធិការជាតំណាង សំរាប់រយៈពេល៩ខែដោយគិតចាប់ពីថ្ងៃទី១៨-កញ្ញា-២០១៥ ហើយតម្រូវឲ្យបំពេញកិច្ចការនៃតួនាទីដូចបញ្ជាក់ខាងក្រោម និងនៅទីស្នាក់ការរបស់ម.ជ.ម.នារាជធានីភ្នំពេញ ៖

ជាមួយនឹងកិច្ចការជាស្តង់ដារអន្តរជាតិនេះ ការគ្រប់គ្រងសំណុំរឿងមជ្ឈត្តការក៏ត្រូវបានទាមទារឲ្យអនុវត្តដូចគ្នាដែរ ជាពិសេសការស្រាវជ្រាវ និងពិនិត្យមើលពីការប្រើប្រាស់ សូហ្វៀបែបនោះដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសំណុំរឿង (Software of Case Management)​ដែលជាស្តង់ដារនៅលើពិភពលោក ។

សរុបសេចក្តីមក ការកាន់តួនាទីជានាយកគ្រប់គ្រងសំណុំរឿងមជ្ឈត្តការនៅម.ជ.ម. គឺជាការប្រសើរដែលម្ចាស់ជំនួយធនាគារពិភពលោក និងក្រសួងពាណិជ្ជកម្ម បានធ្វើឲ្យរបៀបចាត់ចែងសំណុំរឿងមានដំណើរការជាស្តង់ដារនៅកម្ពុជាដូចបណ្តាប្រទេសជឿនលឿន លើពិភពលោក លើសពីនេះ វាមិនត្រឹមតែបានជួយដល់ម.ជ.ម.ប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យអ្នកកាន់តួនាទីនេះមានចំណេះដឹងបន្ថែមពីជំនាញទាំងនោះ ហើយអាចយកមកប្រើប្រាស់ជាប្រយោជន៍ដល់ការចាត់ចែងសំណុំរឿងដែលលោកទទួលដោះស្រាយនាបច្ចុប្បន្ន និងនៅអូវីធី ច្បាប់ ផងដែរ ៕

វិញ្ញាបនបត្រការងារចេញដោយម.ជ.ម. Worked Certification as the HCM released by NCAC.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s