ឆ្នាំទី១២-២០២៣ មជ្ឈត្តករនៃម.ជ.ម. 12th-Year 2023 of the Commercial Arbitrator of NCAC, Cambodia.

មួយភ្លែត ១២ ឆ្នាំ នៃសមាជិកមជ្ឈត្តកររបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (...) 019-013-2023- OUCH Vutthy ដែលរយៈពេលនេះត្រូវគ្នានឹងពេលដែលសុំលាឈប់ពីការងារជាមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងការបញ្ចប់ការងារបង្រៀននៅសាកលវិទ្យាល័យន័រតុន ក្នុងឋានៈជាគ្រូកម្រិតឧត្តមផ្នែកច្បាប់ (ច្បាប់ពាណិជ្ជកម្ម និងច្បាប់កម្មសិទ្ធិបញ្ញា) ដើម្បីដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈនេះ និងវិជ្ជាជីវៈមេធាវីនាឆ្នាំ២០០៩ ផងដែរ ។ ជាមួយការសម្រេចចិត្តស្វែងរកក្តីស្រមៃរបស់ខ្លួន ដោយការផ្សងព្រេង និងការប្រថុយប្រថាន ទីបំផុតនាថ្ងៃទី១៥វិច្ឆិកា២០១២ ក៏ទទួលបានឋានៈជាមជ្ឈត្តករនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (...) ក្នុងបញ្ជីដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងកំរិតអន្តរជាតិ និងបានប្រលងជាប់ (២០១០-២០១២) ។ តាំងពីពេលនោះមក លោកមជ្ឈត្តករ អ៊ូច វុធ្ធី តែងតែចូលរួមការបណ្តុះបណ្តាល សិក្ខាសាលា មហាសន្និបាត និងចុះបញ្ជីបន្តជាប់ជានិច្ចជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន ១២ឆ្នាំ-២០២៣ មជ្ឈត្តករ Commercial Arbitrator

2023 NCAC Arbitrator’s Profile.

2023 Arbitrator OUCH Vutthy’s Profile in Eng.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s