អ្វីជាកិច្ចសន្យាម៉ៅការសំណង់? និងធ្វេីបែបណាទេីបមានសុពលភាពឬអាចយកជាការបាន? What is the Construction Contract? and How to do to be valid.

នៅពេលម្ចាស់សំណង់ (Construction Owner) ដែលជាកម្មសិទ្ធិករនៃសំណង់អ្នកអភិវឌ្ឍអចលនវត្ថុ (Real Estate Developer) អ្នកជួលអចិៃន្ត្រយ៍ ត្រូវការសាងសង់ (Building Work)រុះរេី (Demolition Work) លំនៅឋានអគារអ្វីមួយតែងតែត្រូវការពឹងពាក់អ្នកសាងសង់ (Builder) ហេីយអ្នកសាងសង់នេះក៏តែងតែជួលអ្នកសាងសង់បន្តសម្រាប់ផ្នែកខ្លះឬទាំងមូលនៃគម្រោងសំណង់របស់ខ្លួនផងដែរ។ ការព្រមព្រៀងរវាងម្ចាស់សំណង់និងអ្នកសាងសង់ និងរវាងអ្នកសាងសង់និងអ្នកសាងសង់បន្តត្រូវបានកំណត់ថាជា កិច្ចសន្យាម៉ៅការសាងសង់ (Construction Contracts)” ។ តេីកិច្ចសន្យានេះត្រូវធ្វេីបែបណាទេីបមានសុពលភាពឬអាចយកជាការបាន?

(Source: Google)

កិច្ចសន្យាម៉ៅការសំណង់មានសុពលភាពឬអាចយកជាការបានគឺសំដៅលេីកិច្ចសន្យាសំណង់ដែលធ្វេីស្របតាមលក្ខខណ្ឌទម្រង់និងលក្ខខណ្ឌគ្រឹះរបស់វា ។ លក្ខខណ្ឌទាំងនោះមានតទៅ៖

  • ធ្វើជាលាយលក្ខណ៍អក្សរ ។
  • ចែងនូវខអប្បបរមាស្របតាមមាត្រា៦៧ នៃច្បាប់ស្តីពីសំណង់ មានដូចជា អត្តសញ្ញាណភាគីនៃកិច្ចសន្យា ទីតាំង ទំហំ និងប្រភេទការងារ តម្លៃនៃកិច្ចសន្យានិងកាលបរិច្ឆេទនិងរបៀបនៃការទូទាត់ ការដោះស្រាយវិវាទពាក់ព័ន្ធនឹងកិច្ចសន្យា ។ល។
  • ចំពោះលំនៅឋានឯកជន ទាំងកិច្ចសន្យាម៉ៅការសាងសង់និងរុះរេីសំណង់ ខដែលរំលោភបំពានត្រូវទុកជាមោយៈ។ ខរំលោភបំពានទាំងនោះមានចែងនៅមាត្រា៦៨ នៃច្បាប់ស្តីពីសំណង់ ជាឧទាហរណ៍៖ ខតម្រូវឲ្យម្ចាស់សំណង់ផ្តល់អាណត្តិឲ្យអ្នកម៉ៅការស្វែងរកកម្ចី ចាំបាច់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ ឬខតម្រូវឲ្យម្ចាស់សំណង់ទូទាត់តម្លៃនៃកិច្ចសន្យាទាំងស្រុងជាមុនដើម្បីឲ្យអ្នកម៉ៅការប្រគល់សំណង់មកម្ចាស់សំណង់ ឬខដោះបន្ទុកអ្នកម៉ៅការពីកាតព្វកិច្ចអនុវត្តការងារពេញលេញតាមពេលកំណត់ក្នុងកិច្ចសន្យាដោយទទួលស្គាល់មូលហេតុយឺតយ៉ាវផ្សេងៗ ក្រៅពីករណីប្រធានសក្តិ និងករណីបង្កដោយម្ចាស់សំណង់ផ្ទាល់ ។
  • រយៈពេលធានាចំពោះវិការៈ (Defect) នៃការងារដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់គិតចាប់ពីថ្ងៃប្រគល់ទទួលសំណង់ ត្រូវចែងខអប្បបរមាដូចខាងក្រោម៖
    • ១០ ឆ្នាំយ៉ាងតិចចំពោះ គ្រឿងផ្គុំសំណង់ធ្វេីពីបេតុង សរសៃដែក បេតុងដែក ឬដែក។
    • ៥ ឆ្នាំយ៉ាងតិចចំពោះ ជញ្ជាំងខាងក្រៅ បង្អួច ទ្វារ និងដំបូលអគារ។
    • ២ ឆ្នាំយ៉ាងតិចចំពោះ ការងារអគ្គិសនី ទឹក មេកានិច និងការងារពាក់ព័ន្ធផ្សេងទៀត។ (ខកំណត់រយៈពេលធានាក្រោមដូច៣ចំនុចបានពោលមកនឹងត្រូវចាត់ទុកជាមោឃៈ (មាត្រា៧១ កថាខណ្ឌ២នៃច្បាប់ស្តីពីសំណង់)
(Source: Google.)

សរុបសេចក្តីមក កិច្ចសន្យាម៉ៅការសំណង់ (The Construction Contract) គឺជាកិច្ចព្រមព្រៀងបង្កើតឡើងរវាងម្ចាស់សំណង់ (Construction Owner) ជាមួយអ្នកទទួលការសាងសង់ (Constractor) និងអ្នកសាងសង់បន្ត (Subcontractor) សំរាប់ការសាងសង់ឬរុះរើសំណង់។ កិច្ចសន្យានេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ចែងនូវខអប្បបរមានៃមាត្រា៦៧ និង មាត្រា៧១ តែចៀសវាងនូវការចែងដូចខនៃមាត្រា៦៨ នៃច្បាប់ស្តីពីសំណង់ ទើបអាចធ្វើឲ្យកិច្ចសន្យានោះមានតម្លៃនិងប្រតិបត្តិបាន ។ ដូច្នេះ ភាគីនៃកិច្ចសន្យាត្រូវយកចិត្តទុកដាក់ពីខសន្យានៃច្បាប់តម្រូវ ទើបអាចជួយការពារប្រយោជន៍របស់ពួកគេបានក្នុងករណីមានជម្លោះកើតឡើងនាពេលក្រោយ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s