៦ឆ្នាំ (2016-2022) ជាសមាជិកសកម្មនៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា 6 years as the Active Member of Intellectual Property Association of Cambodia (IPAC).

ចាប់ពីការទទួលស្គាល់លោកមជ្ឈត្តករ អ៊ូច វុធ្ធី (Commercial Arbitrator) ជាសមាជិកសកម្មនៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (Active Member of the Intellecutal Property Association of Cambodia “IPAC”) នាថ្ងៃទី ១៦-វិច្ឆិកា-២០១៦ មកដល់ថ្ងៃសុំមិនបន្តសមាជិកភាពនាថ្ងៃទី១៩-ធ្នូ-២០២២ មានរយៈពេល ៦ឆ្នាំ ។ រយៈពេល ៦ ឆ្នាំនេះ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដំណើរការបានពីរអាណត្តិពេញលេញ ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំង។ កិច្ចខិតខំប្រឹងប្រែងទាំងនោះ មានដូចជាត្រូវធ្វើអ្វីទាំងឡាយជាមួយការចាប់ផ្តើមដំបូងរបស់សមាគមនេះអាចដំណើរការ និងឈរបាន មានធនធានមនុស្សនិងរចនាសម្ព័ន្ធ្ឮគ្រប់គ្រងច្បាស់លាស់ និងជម្រុញឲ្យសាធារណជនបានស្គាល់ រួមទាំងការផ្សព្វផ្សាយពីជំនាញកម្មសិទ្ធិបញ្ញា ច្បាប់ពាក់ព័ន្ធ និងយន្តការនៃការដោះស្រាយវិវាទវិស័យនេះផងដែរ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច តុលាការ អង្គការអន្តរជាតិនានា ដូចជាអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជាដើម ។ល។ កិច្ចការទាំងនេះ បានផ្តល់ឱកាសឲ្យលោកមជ្ឈត្តករ អ៊ូច វុធ្ធី បានឈ្វេងយល់ បញ្ចេញទស្សនៈនិងស្រាយចម្ងល់មួយចំនួន តាមរយៈការរៀនសូត្រកាន់តែច្បាស់ពីវិស័យកម្មសិទ្ធិបញា្ញនៅកម្ពុជា និងជាអន្តរជាតិដែលបានប្រព្រឹត្តិទៅបែបសិក្ខាសាលាដោយផ្ទាល់ តាមថ្នាលបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព៌តមានវិទ្យា និងសន្និសីទ ។ ហេតុនេះ កិច្ចការបន្ទាប់ គឺជាការប្រើចំណេះដឹងមូលដ្ឋានទាំងនោះ សំរាប់ឆ្លើយតបលើសំណុំរឿងផ្នែកកម្មសិទ្ធិបញ្ញាទាំងក្រៅប្រព័ន្ធតុលាការ និងនៅតុលាការ ដែលវាជាកិច្ចការនៃសេវាកម្មរបស់អូវីធី ច្បាប់ ។ ដូចនេះ ការមិនបន្តសមាជិកភាពជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាទៅមុខទៀត ដោយសារតែលោកមជ្ឈត្តករ អ៊ូច វុធ្ធី ត្រូវយកពេលស្រាវជ្រាវលើសំណុំរឿងក្តីបែបនោះ ដើម្បីឲ្យស្របនឹងយុទ្ធសាស្ត្រនៃសេវាកម្មអូវីធី ច្បាប់

Source: Warchi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s