អ្នកចរចាដោះស្រាយវិវាទពន្ធដារ នៅសាខាពន្ធដារខេត្តកំពត Negotiator to resolve the Taxation Disputes at Kampot Taxation Department.

វិវាទពន្ធដារពីដីធ្លី ដែលជាទីស្នាក់ការនៃការិយាល័យកណ្តាលរបស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និងជាលំនៅឋានរបស់លោកប្រធានប្រតិបត្តិ អ៊ូច វុធ្ធី ផងដែរ បានចាប់ផ្តើមឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ពេលដែលលោក អ៊ូច វុធ្ធី បានទទួលលិខិតជូនដំណឹងមួយពីសាខាពន្ធដារខេត្តកំពត ដោយបានបញ្ជាក់ពីការខកខានបង់ពន្ធដារ តាំងពីឆ្នាំ២០១១-២០២២ ជាមួយនឹងការសរុបប្រាក់ពន្ធរួមទាំងប្រាក់ពន្ធបន្ថែម ការប្រាក់ និងប្រាក់ពិន័យ ចំនួន ៥៨៧.៨៦០ រៀល និង ៣០៧.៨៦០ រៀល ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ និងប្រមូលភស្តុតាងពីការបង់ពន្ធកន្លងមកតាំងពីឆ្នាំ២០១០ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត លោក អ៊ូច វុធ្ធី បានទៅកាន់សាខាពន្ធដារខេត្តកំពតដេីម្បីដោះស្រាយ៖

  1. លើកដំបូង ថ្ងៃទី០២-សីហា-២០២២៖ បានជួបជាមួយមន្ត្រីពន្ធដារទទួលបន្ទុក និងលោកស្រីអនុប្រធានសាខាពន្ធដារខេត្តកំពត ដោយមានការពិភាក្សា និងពិនិត្យស្រាវជ្រាវទិន្ន័យ ។
  2. លើកទី២ ថ្ងៃទី ០៥-សីហា-២០២២៖ លោក អ៊ូច វុធ្ធី បានរៀបចំ និងដាក់ឯកសារពាក់ព័ន្ធពីការបង់ពន្ធដី និងបំពេញលិខិតធ្វើបច្ចុប្បន្នភាពឆ្នាំ២០២២ ដល់មន្ត្រីពន្ធដារទទួលបន្ទុក ហើយគាត់សន្យានឹងរៀបចំដាក់ស្នើរទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រេច ។
  3. លើកទី៣ ថ្ងៃទី០៩-សីហា-២០២២៖ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារដែលចុះធ្វើបច្ចុប្បន្នភាពតាមទីកន្លែង បានមកជួបលោក អ៊ូច វុធ្ធី នៅការិយាល័យកណ្តាលនៃអូវីធី ច្បាប់ ដើម្បីប្រមូលពត៌មានពិស្តារ ថតរូបទីតាំងដី និងសំណង់ដែលមាននៅលើីដី ។ លើសពីនេះ នាងក៏បានសួរបញ្ជាក់ដោយបារម្ភក្រែង ម្ចាស់ដីបានកាត់លក់ដីមួយផ្នែកចេញ តែលោក អ៊ូច វុធ្ធី បញ្ជាក់ថាមិនមាននោះទេ គ្រាន់តែមានការវាស់ធ្វើប្លង់ដែលជាប័ណ្ណសម្គាល់សិទ្ធិ មានការកាត់ចំណីផ្លូវ ហើយក៏បានភ្ជាប់សំណុំឯកសារស្នើសុំប័ណ្ណ និងការវាស់វែងរបស់មន្ត្រីសុរិយោដី ឲ្យទាំងអស់ ។
  4. លើកទី៤៖ កំពុងរង់ចាំលទ្ធផល ពីការសម្រេចលើការទាមទារមិនបង់ពន្ធតាមលិខិតរបស់សាខាពន្ធដារខេត្តកំពត ពីអគ្គនាយកដ្ឋានពន្ធដារ ។ ហើយនៅថ្ងៃទី ២៤-តុលា-២០២២ មន្ត្រីពន្ធដារឈ្មោះ រដ្ឋាបានបញ្ជាក់ថា ដីធ្លីរបស់លោក អ៊ូច វុធ្ធី បានដោះស្រាយរួចរាល់ហើយ ដោយអង្គភាពសាខាពន្ធដារខេត្តកំពតសម្រេចលប់ទីនមួយមុនចេញពីការកត់ត្រារបស់ពន្ធដារដែលបានជូនដំណឹងពីសាខាពន្ធដារខេត្តកំពតឲ្យបង់ពន្ធ ព្រមទាំងពិន័យទាំងឡាយនោះ ហេតុនេះដីធ្លីលេខ ៦៨២ នោះមិនជាប់ពន្ធទេ ហើយក៏មិនជាប់ពន្ធសំរាប់ដីធ្លីមិនបានប្រើប្រាស់ផងដែរ ពីព្រោះតែមានសៀវភៅស្នាក់នៅបញ្ជាក់ ។ ទៅខាងមុខ បើមានការកែប្រែសំណង់ថ្មី ឬបន្ថែមសំណង់ សូមឲ្យម្ចាស់ទៅធ្វើបច្ចុប្បន្នភាពដើម្បីពិនិត្យពីលទ្ធភាពជាថ្មីក្នុងការជាប់ពន្ធឬអត់ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s