មកសាលាឧទ្ធរណ៍តំបន់ផ្នែកនិរតីលេីកដំបូង និងសំរាប់សំណុំរឿងទី២នៃខេត្តព្រះសីហនុ Come firstly to the Regional Appeal Court at South-West of Cambodia for the second case in this Preah Sihanouk Province.

AE1AB2FD-6242-4E10-BEFF-84B46041053B_1_201_a

ការមកកាន់សាលាឧទ្ធរណ៍ព្រះសីហនុ គឺតាមការកោះអញ្ជើញរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុនេះដើម្បីបំភ្លឺលើបណ្តឹងឧទ្ធរណ៍របស់ខ្ញុំ (អ៊ូច វុធ្ធី) ពាក់ព័ន្ធនឹងសំណុំរឿងការបាត់មនុស្សឈ្មោះ អ៊ូច តារារ័ត្ន ដំណឹងបាត់មនុស្ស និងកំពុងស្វែងរក Missing and Seeking Announcement ជាប្អូនស្រីបង្កើត និងជាបុគ្គលិកជំនួយការរបស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” ចំពោះដីកាសម្រេចតម្កល់ទុកឥតចាត់ការលេខ ៥៦៤ ចុះថ្ងៃទី២៣-ធ្នូ-២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពតតើដីកាលេខ ៥៦៤ មានអ្វីជាការមិនត្រឹមត្រូវ?

រូបភាពទីធ្លានៃសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

ការសម្រេចរបស់ដីកាលេខ ៥៦៤ ពីការតម្កល់ទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកំពត គឺជាការផ្តល់នូវភាពអយុត្តិធម៌ដល់ជនរងគ្រោះ និងដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ ពីព្រោះតែព្រះរាជអាជ្ញារងដែលជាអ្នកតំណាងឲ្យស្ថាប័ននោះមិនបានយកចិត្តទុកដាក់ឬធ្វើការដោយខ្ជីខ្ជាលើសំណុំរឿងលេខ ៨៧៦ ចុះថ្ងៃទី០៤-វិច្ឆិកា-២០២០ ពីព្រោះក្នុងអង្គហេតុនៃសំណុំរឿងនេះបានបញ្ជាក់ឲ្យឃើញថា៖ ជនសង្ស័យឈ្មោះ ស៊ី សុខជានី ដែលត្រូវជាប្អូនប្រុសរបស់ជនបាត់ខ្លួន (ម្តាយតែ១ ឪពុកផ្សេង ឬហៅថាកូនចុង) បានមកដឹកនាងពីកន្លែងនាងជួលរស់នៅ ហើយពេលនាងឡើងជិះឡានរបស់ជនសង្ស័យ នាងបានផ្តាំដល់កូនប្រសារស្រីម្ចាស់ផ្ទះជួលឈ្មោះ ឌុល គឹមធរ ហៅស្រីពៅ ថានាងទៅលេងបងប្អូនចំនួន ៥ថ្ងៃទៅ៧ថ្ងៃ នៅភ្នំពេញ ទើបត្រលប់មកវិញ ឲ្យជួយប្រាប់ម្តាយក្មេកបានដឹង និងជួយមើលសម្ភារៈដែលនាងបានទុកក្នុងផ្ទះជួលនោះផង រួចហើយ នាងក៏ឡើងឡានជាមួយជនសង្ស័យបើកចេញទៅ ម៉ោងប្រហែល ១១ ព្រឹក ប៉ុន្តែព្រះរាជអាជ្ញារងបែរជាជឿលើការប្រាប់រប​ស់ជនសង្ស័យថា បានដឹកជនបាត់ខ្លួនយកមកអុជធូបនៅចេតិយម្តាយក្នុងវត្តកំពង់នង់ ហើយដាក់នាងចុះវិញនៅត្រង់រង្វង់មូលសេះស នាម៉ោងប្រហែល ៣ រសៀលទៅវិញ ។ អ្វីដែលជនសង្ស័យបាននិយាយ ទាំងការថាដាក់នាងចុះពីឡាន និងពេលវេលាម៉ោង ៣ រសៀល​ សុទ្ធតែជាការប្រឌិតដោយការភូតកុហក ពីព្រោះជនបាត់ខ្លួនបានប្រាប់ថានាងទៅភ្នំពេញទៅលេងបងប្ងូន ដែលនេះគ្មានហេតុផលត្រូវចុះពីឡាននោះទេ ហើយពេលវេលាចេញពីផ្ទះជួលម៉ោង ១១ ព្រឹក ទោះបីមកដុតធូបនៅវត្តកំពង់នង់ ក៏ចំណាយពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ ដូច្នេះត្រឹមម៉ោង ១១ និង៣០ នាទី ជាការគ្រប់គ្រាន់ហើយ ។ ហេតុនេះ ជនសង្ស័យ ប្រាកដជាដឹកជនបាត់ខ្លួនទៅភ្នំពេញតាមគំរោងការ និងមានការពាក់ព័ន្ធនឹងការបាត់ខ្លួននោះយ៉ាងច្បាស់ ដែលការសម្រេចរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពតធ្វើមិនបានត្រឹមត្រូវ និងដោយការខ្ជីខ្ជាបំផុត ។

រូបភាពទីធ្លានៃសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

អាស្រ័យហេតុដូចពោលខាងលើ ទើបមានការប្តឹងឧទ្ធរណ៍នឹងដីកាសម្រេចតម្កល់ទុកឥតចាត់ការលេខ ៥៦៤ ចុះថ្ងៃទី២៣-ធ្នូ-២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពត ហើយសង្ឃឹមថាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុនឹងធ្ធើអធិបញ្ជាចោទប្រកាន់ជនសង្ស័យ ដើម្បីផ្តល់យុត្ថិធម៌ដល់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី នាពេលខាងមុខ ៕

រូបភាពទីធ្លានៃសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s