តើពាក្យបណ្តឹងមានសារៈប្រយោជន៍យ៉ាងណាខ្លះ How is a Lawsuit’s benefits?

ពាក្យបណ្តឹង (Lawsuit) គឺជាការរៀបចំរបស់ដើមចោទដើមបណ្តឹងតបពីការមិនសុខចិត្តលើបញ្ហាអ្វីមួយដោយទាមទារដល់ភាគីវិវាទម្ខាងទៀតឲ្យទទួលខុសត្រូវដើម្បីខ្លួនទទួលបានយុត្តិធម៌ ។ ពាក្យបណ្តឹងនេះ គេអាចរៀបចំដោយខ្លួនឯង ឬដោយមានជំនួយពីតតិយជន ដូចជាមេធាវីបាន ប៉ុន្តែមានពាក្យបណ្តឹងមួយចំនួនមិនបានជាប្រយោជន៍ ឬនាំឲ្យភាគីទាមទារនោះឈ្នះក្តីទេ ដោយសារតែការរៀបចំវាមិនបានល្អឬត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ។ ដូច្នេះ តើគួររៀបចំបែបណាទើបពាក្យបណ្តឹងមានសារៈប្រយោជន៍អាចជួយដល់ភាគីវិវាទបាន?

ការរៀបចំពាក្យបណ្តឹងរដ្ឋប្បវេណី ខុសពីការរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌដែលភាគីវិវាទមានសេរីភាពច្រើន ហើយទោះបីជាភាគីវិវាទលើកពីមាត្រាច្បាប់ខុស ឬកំណត់បទល្មើសខុស តែក៏អាចដំណើរការបានដោយខាងអយ្យការកែប្រែនិងកំណត់បទល្មើសជាថ្មីបាន ។ ប៉ុន្តែសំរាប់ពាក្យបណ្តឹងរដ្ឋប្បវេណីវិញត្រូវធ្វើទៅតាមក្រមនីតិវិធីរដ្ឋប្បវេណីយ៉ាងម្មត់ចត់ តាំងពីការដាក់ឈ្មោះគូភាគីវិវាទ អ្នកតំណាងដោយអាណត្តិ កម្មវត្ថុបណ្តឹង រហូតដល់ខ្លឹមសារទាំងមូល ឲ្យស្របតាមមាត្រា៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។ ហើយក្នុងករណីមានការខុសឆ្គង តុលាការនឹងបង្គាប់ឲ្យធ្វើការកែតម្រូវ ដោយទុករយៈពេលមួយសមរម្យ (២សប្តាហ៍) ។ ចប់អំឡុងពេលនេះ បើភាគីវិវាទមិនព្រមកែតម្រូវទេ តុលាការអាចនឹងសម្រេចលើកចោលពាក្យបណ្តឹង/បណ្តឹងតប ជាមិនខាន ដែលធ្វើឲ្យបណ្តឹងរបស់ភាគីវិវាទនោះក្លាយជាអសារឥតការ ដូចករណីសិក្សាបណ្តឹងតបភ្ជាប់ជាមួយនេះ៖

ភាគីដើមបណ្តឹងតបធ្វើការប្តឹងតបដល់ភាគីចុងបណ្តឹងតប (ភាគីដើមចោទ) វិញ ហើយធ្វើការទាមទារជាច្រើនចំនុច ដែលទី១៖ បដិសេធចោលរាល់ការទាមទាររបស់ដើមចោទទាំងអស់ ទី២៖ តម្រូវឲ្យចុងបណ្តឹងតប បង់សងមកឲ្យខ្លួនវិញចំនួន ៤ពាន់លានរៀល ស្មើនឹង ១លានដុល្លាអាមេរិក និងទី៣៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ភាគីចុងបណ្តឹងតប ។ ក៏ប៉ុន្តែនៅពេលតុលាការបង្គាប់ឲ្យធ្វើការកែតម្រូវលើពាក្យបណ្តឹងតបរបស់ខ្លួន ភាគីវិវាទនោះរួមជាមួយមេធាវីរបស់ពួកគេ មិនធ្វើការកែតម្រូវឡើយ ជាហេតុនាំឲ្យតុលាការចេញដីកាសម្រេចលើកចោលពាក្យបណ្តឹងនោះ ដែលនេះមានន័យថាការទាមទាររបស់ពួកគេទុកជាគ្មាន ។

ក្រៅពីចំនុចជាច្រើនដែលត្រូវដាក់បញ្ចូលក្នុងពាក្យបណ្តឹងដូចពោលខាងលើ ក៏នៅមានចំនុចមួយទៀតដែលសំខាន់ ហើយពិបាកយល់ក្នុងការសរសេរពាក្យបណ្តឹងដែលកំណត់ដោយមាត្រា៧៥ នោះដែរ គឺការសរសេរពី “អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ” ដែលនេះជាអត្ថន័យបច្ចេកទេសដែលអាចធ្វើឲ្យចៅក្រមពិចារណាបានច្បាស់លើការទាមទាររបស់ភាគីវិវាទ ហើយចំនុចនេះសូម្បីតែមេធាវីមួយចំនួនក៏អាចយល់មិនច្បាស់ផងដែរ ។

បន្ថែមពីនេះ ក៏មានចំនុចសំខាន់ផ្សេងទៀតដូចជា ការបង្ហាញពីភស្តុតាង សាក្សី ការលើកពីមាត្រានៃច្បាប់មកសំអាង និងការយល់ពីអង្គហេតុទាំងមូលនៃរឿងក្តី សុទ្ធតែជាធាតុផ្សំដែលគាំទ្រឲ្យបណ្តឹងមានទម្ងន់ និងត្រូវបានជឿជាក់ ។ ការលើកឡើងពីមាត្រាច្បាប់ក្នុងបណ្តឹងនេះ ត្រូវតែច្បាស់លាស់ ពីព្រោះតែកាលណាបង្ហាញច្បាប់ខុសនឹងនាំឲ្យបណ្តឹងឬការទាមទារក្លាយជាឥតប្រយោជន៍ ។ ដូចនេះ ការរៀបចំបណ្តឹងមួយ ក្រៅពីការបញ្ជាក់ពីការចង់បាន ឬបញ្ជាក់ពីខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឲ្យតុលាការចេញ ត្រូវយល់ពីរបៀបរៀបចំឲ្យស្របតាមច្បាប់ និងដឹងពីបច្ចេកទេសក្នុងការសរសេរបណ្តឹងផងដែរ ។

សរុបសេចក្តីមក ពាក្យបណ្តឹង គឺមានសារៈប្រយោជន៍យ៉ាងខ្លាំងសំរាប់ភាគីប្តឹងទាមទារដើមចោទដើមបណ្តឹងតប ពីព្រោះនៅពេលពាក្យបណ្តឹងធ្វើបានត្រឹមត្រូវនឹងជួយដល់ភាគីវិវាទនោះនូវអត្រាឈ្នះក្តីរហូតប្រហែល ៥០% ។ អ្វីជាការធ្វើបានត្រឹមត្រូវនោះ គឺពាក្យបណ្តឹងត្រូវស្របតាមមាត្រា៧៥ យល់ពីបច្ចេកទេសតម្រូវ និងច្បាស់លាស់ពីមាត្រាច្បាប់នៃប្រធានបទវិវាទ ។ ដោយសារតែពាក្យបណ្តឹងជួយដល់ភាគីវិវាទបានប្រយោជន៍ក្នុងកម្រិតខ្ពស់បែបនេះ គេគួយកចិត្តទុកដាក់ពីការរៀបចំវាដោយប្រយ័ត្នប្រយែង ៕

Source: Google.

One thought on “តើពាក្យបណ្តឹងមានសារៈប្រយោជន៍យ៉ាងណាខ្លះ How is a Lawsuit’s benefits?”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s