និមិត្តសញ្ញានិងនាមករណ៍របស់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” (Logo and Name of OVT Lion Law Office “OVT Law”) ត្រូវបានបង្កើតឡើង និងស្នើសុំចុះបញ្ជីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្ថាបនិក លោកមេធាវី អ៊ូច វុធី្ធ នាដើមខែធ្នូ ឆ្នាំ២០១៧ ជាមួយអាសយដ្ឋានការិយាល័យដើម ឬកណ្តាល តាំងនៅលើ ដីឡូតិ៍លេខ៖ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ អំឡុងពេលនោះ លោកមេធាវី អ៊ូច វុធ្ធី បានធ្វើការសម្រេចរចនា និងកំណត់អត្ថន័យដូចតទៅ៖

១. អត្ថន័យនៃនាមករណ៍ ឬ ឈ្មោះ (Meaning of a Name) ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” OVT Lion Law Office “OVT Law”
-ពាក្យ “ការិយាល័យមេធាវី Law Office” គឺជាពាក្យកំណត់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយវាគឺជាទម្រង់អាជីវកម្មមួយនៃវិជ្ជាជីវៈមេធាវីដែលមានមេធាវីម្នាក់ជាប្រធានការិយាល័យ និងអាចមានមេធាវីផ្សេងច្រើនទៀត ប្រកបវិជ្ជាជីវៈជាមួយក្នុងនាមជាសហការី ក្រោមការទទួលខុសត្រូវរបស់ប្រធាននោះ លើសពីនេះក៏អាចមានបុគ្គលិកនិងមន្ត្រីជំនាញនានាបម្រើការជាកម្មករ និយោជិតជាមួយផងដែរ ។
-ពាក្យ “អូវីធី OVT” គឺជាពាក្យកាត់នៃឈ្មោះរបស់លោកមេធាវី អ៊ូច វុធ្ធី an abbreviation of Lawyer’s name Mr Ouch Vutthy ។
-ពាក្យ “ឡាយអិន Lion” គឺយកពីពាក្យអង់គ្លេស “Lion” ហេតុនេះសំឡេងនិងការសរសេរជាភាសាខ្មែរតាមសំនួនអានរបស់ពាក្យអង់គ្លេស ។ ពាក្យ Lion ត្រូវបានស្គាល់ជាទូទៅថាជាសត្វតោឈ្មោល តែពាក្យនេះមានន័យបន្ថែមទៀតដោយផ្អែកតាមវចនានុក្រម គឺដ៏មានឥទ្ធិពល សារៈសំខាន់ និងជោគជ័យ ( Powerful, Important and Successful) ។
ដូច្នេះ ជារួមនាមករណ៍របស់ ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” OVT Lion Law Office “OVT Law” មានន័យសំដៅថាការិយាល័យមេធាវី អូវីធី ដ៏មានឥទ្ធិពល មានសារៈសំខាន់ និងសម្រេចជោគជ័យក្នុងវិជ្ជាជីវៈរបស់ខ្លួន ។
២. អត្ថន័យនៃនិមិត្តសញ្ញារបស់វា (its Logo Meaning)
- ចាប់ពីរង្វង់មូលក្រៅព័ទ្ធជុំវិញ ដោយមានកម្រាស់ល្មម និងព៌ណក្រហម គឺសំដៅទៅលើព្រំដែនសីមាការពារពីការប៉ុនប៉ងបំផ្លាញ ឬធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការិយាល័យមេធាវីទាំងមូល ។
- ឈ្មោះការិយាល័យមេធាវី ជាភាសាខ្មែរនៅពីខាងលើ ហើយជាភាសាអង់គ្លេសនៅពីខាងក្រោម ញែកឈ្មោះទាំងពីរភាសាដោយផ្កាស្រទាប់ប្រាំសន្លឹក សំដៅប្រកាន់យកសីលប្រាំ ហើយទាំងឈ្មោះ និងផ្កា មានព៌ណមាសសំដៅដល់ភាពច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ និងមិនចេះសាបសូន្យឬប្រែប្រួល ប្រៀបបាននឹងមាសទឹកដប់ដូច្នោះដែរ ។
- ចូលកងរង្វង់ទីពីរ ឬកងរង្វង់ខាងក្នុង ដែលមានកម្រាស់តូចជាងមុនបន្តិច និងព៌ណមាសដែលគ្រប់គ្រងស្នូលនៃអត្តសញ្ញាណរបស់ការិយាល័យមេធាវី ។
- អត្តសញ្ញាណស្នូលចែកជាពីរ គឺផ្នែកខាងលើ៖ មានអក្សរកាត់ “OVT” ព៌ណលឿង និងជាយក្រហម ដែលជាឈ្មោះកាត់របស់ស្ថាបនិកការិយាល័យមេធាវី សំដៅទៅលើភាពទុកចិត្ត កិត្តិយស និងអង់អាច ហើយមានBackground ព៌ណមាស លាយជាមួយព៌ណស នៅកណ្តាល ប្រៀបទៅនឹងព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺរះឡើង ។ រីឯផ្នែកខាងក្រោម៖ មានទំហំធំជាស្នូល មានbackground ព៌ណក្រហម ប្រៀបបានទៅនឹងទីលានប្រយុទ្ធ ភាពទាក់ទាញ និងមោះមុត មានរូបក្បាលសត្វតោឈ្មោលចំពីមុខជាតំណាងពាក្យ “ឡាយអិន Lion” និងសក្តានុពល Powerful មានរូបជញ្ជីងនិងដាវព៌ណមាសជាមួយពន្លឺព៌ណស តំណាងឲ្យការដោះស្រាយវិវាទប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងមានសមត្ថិកិច្ចសម្រេចលើវិវាទឲ្យគូភាគី ពីព្រោះតែការិយាល័យមេធាវីនេះផ្តល់សេវាកម្មមជ្ឈត្តកម្ម ដោយលោក មជ្ឈត្តករ អ៊ូច វុធ្ធី ផងដែរ។ រីឯអក្សរពាក្យ “ច្បាប់ Law” ព៌ណសនៅជាប់ជាមួយនឹងជញ្ជីង តំណាងឲ្យនូវបទដ្ឋានច្បាប់ និងវិធាននានា ហើយក៌ជាពាក្យកាត់នៃឈ្មោះរបស់ការិយាល័យមេធាវីផងដែរ នៅពេលផ្គុំគ្នារវាងផ្នែកខាងលើនិងផ្នែកខាងក្រោម ។
សរុបសេចក្តីមក ឈ្មោះ “ការិយាល័យមេធាវី អូវីធី ឡាយអិន OVT Lion Law Office” គឺជាការផ្សំផ្គុំនៃទម្រង់អាជីវកម្មវិជ្ជាជីវៈមេធាវីមួយដោយមានមេធាវីម្នាក់ជាប្រធាន កំណត់ដោយគណៈមេធាវី ឈ្មោះកាត់របស់ស្ថាបនិកលោកមេធាវី អ៊ូច វុធ្ធី “អូវីធី” និងពាក្យ “ឡាយអិន” ដែលសំដៅលើសត្វតោឈ្មោល និងដ៏មានឥទ្ធិពល សារៈសំខាន់ និងជោគជ័យ ក្នុងគោលបំណងឲ្យការិយាល័យមេធាវីនេះមានសក្តានុពលភាពលើទីផ្សារ ហើយសំខាន់និងចាំបាច់សំរាប់អតិថិជន និងទទួលជោគជ័យក្នុងបេសសកម្មវិជ្ជាជីវៈរបស់ខ្លួន ។ ហើយឈ្មោះនេះនឹងត្រូវបានហៅកាត់ដោយខ្លីជា“អូវីធី ច្បាប់ OVT Law” ដើម្បីងាយស្រួលក្នុងពេលប្រតិបត្តិការអាជីវកម្ម ឬងាយចំណាំពីអតិថិជនឬពីសាធារណជន ។ រីឯនិមិត្តសញ្ញារបស់វាវិញ (its Logo) ត្រូវបានកំណត់ជារង្វង់មូល ហើយបញ្ចូលលក្ខណៈនៃអត្តសញ្ញាណរបស់វាទាំងអស់ក្នុងវង្វង់នោះតែមួយ ។ ដូច្នេះទាំងនាមករណ៍ និងនិមិត្តសញ្ញា ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” OVT Lion Law Office “OVT Law” ត្រូវបានចាប់អារម្មណ៍ ទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២០-ធ្នូ-២០១៧ ដោយគ្មានការតម្រូវឲ្យកែប្រែ ឬយល់ទាស់អ្វីបន្តិចនោះឡើយ ហើយមកដល់សព្វថ្ងៃទាំងនាមករណ៏ និងនិមិត្តិសញ្ញារបស់វា ត្រូវបានចាប់អារម្មណ៍ពីសាធារណជន ជាពិសេសឈ្មោះកាត់របស់វាត្រូវបានទទួលស្គាល់ពីបណ្តាញសង្គមជាច្រើន ដូជា Google, Facebook, LinkedIn, Twitter and Youtube ហើយប្រតិបត្តិអាជីវកម្មរបស់វាក៏សម្រេចបានជោគជ័យដូចសេចក្តីប្រថ្នាផងដែរ ៕