វិវាទពាណិជ្ជសញ្ញា និងយន្តការនៃដំណោះស្រាយ Trademark Disputes and their Resolution Mechanism.

Source: Google.

ម៉ាក (Mark) គឺជាសញ្ញាដែលអាចមើលឃើញដោយភ្នែក ហើយត្រូវបានដាក់សម្គាល់ទំនិញរបស់សហគ្រាសមួយៗ ដូចជាកុំព្យូទ័រម៉ាកសូនី ទូរស័ព្ទម៉ាកអាយហ្វូន សំលៀកបំពាក់ម៉ាកប្លូសាក ជាដើម ។ល។ ម៉ាកសម្គាល់ទំនិញឬផលិតផលនេះ ត្រូវបានហៅថា “ពាណិជ្ជសញ្ញា Trademark” ។ ម្ចាស់ម៉ាកមានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់និងធ្វើអាជីវកម្មដោយផ្ទាល់ ឬបន្ត ។ ផលិតផល ឬសេវាកម្មជាច្រើនត្រូវបានលក់ដាច់ដោយសារតែម៉ាករបស់វាត្រូវបានគេទទួលស្គាល់ និងដឹងពីស្នាដៃរបស់សហគ្រាសពាណិជ្ជកម្មដែលធ្វើចរាចរទំនិញឬផលិតផលទាំងនោះ ។ ហេតុនេះវិវាទនៃការទាមទារជាម្ចាស់កម្មសិទ្ធិឬសិទ្ធិធ្វើអាជីវកម្មលើម៉ាកល្បីនោះ ក៏អាចកើតមានឡើង ។

Source: Google.
Source: Google.

វិវាទនៃការប្រើប្រាស់ម៉ាកដែលជាកម្មសិទ្ធិបញ្ញា គឺជាបញ្ហាស្មុគ្រស្មាញ និងបណ្តាលឲ្យសហគ្រាសដែលកំពុងធ្វើចរាចរម៉ាកនោះត្រូវជួបប្រទះនូវការខាតបង់ជាច្រើន មានដូចជា៖ ផលចំណូលនៃអាជីវកម្មថយចុះ (អតិថិជនទិញទំនិញសហគ្រាសផ្សេងដោយការច្រឡំ) គុណភាពនៃផលិតផលអន់ឬទាបជាងមុន (ដោយសារតែម៉ាកដូច ឬស្រដៀងមានតម្លៃថោក) ។ល។ ដែលប៉ះពាល់ដល់កិត្តិយសសហគ្រាស ហើយក៏ជាមូលហេតុនាំឲ្យអតិថិជនអាចពិចារណាឈប់ប្រើផលិតផលដែលមានម៉ាកនោះនាពេលក្រោយផងដែរ ។ ការទាមទារ ឬក៏ការទប់ស្គាត់នូវការរំលោភកម្មសិទ្ធិបញ្ញានេះ គឺជាវិធានការដែលគួរធ្វើជាបន្ទាន់ ដោយពឹងផ្អែកលើយន្តការនៃការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ (Litigation) ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) ។ ឧទាហរណ៍៖

  • សមាគមកាហ្វេវៀតណាមបានចំណាយប្រាក់រហូតដល់៦០០ លានដុល្លាសហរដ្ឋអាមេរិកជាមូលនិធិបដិភាគរបស់សមាជិកដើម្បីទាមទារម៉ាកកាហ្វេល្បីឈ្មោះ “Buon Ma Thuot” របស់ខ្លួននៅប្រទេសបារាំង ។ (ប្រភព៖ អត្ថបទ សុបញ្ញវ័ន្ត ចុះផ្សាយថ្ងៃទី៧ វិច្ឆិកា ២០១១)
  • ផលិតស្រា ដោយដាក់ម៉ាក សូនី ត្រូវបានចាប់ខ្លួនឈ្មោះ សួស ធីតា អាយុ ៥០ ឆ្នាំ ជាម្ចាស់ទីតាំងផលិតស្រាសូនី ក្លែងក្លាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
  • តាំងលក់ ស៊ីឌី ក្លែងក្លាយយីហោ ក្រោនស៊ីឌី ត្រូវបានឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ឌុច សុជា ភេទស្រី អាយុ ៦៤ ឆ្នាំផងដែរ ។ (ប្រភព៖ អត្ថបទ ប៊ុន សំណាង ចុះផ្សាយថ្ងៃទី ១២ សីហា ២០១១)

យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដូចជា ការចរចា ការសម្រុះសម្រួល ឬមជ្ឈត្តការ (Negotiation, Mediation or Arbitration) អាចមានភាពសមស្រប សំរាប់ការដោះស្រាយវិវាទម៉ាកនេះដែរ ពីព្រោះក្នុងករណីវិវាទម៉ាកស្រដៀងគ្នា (ម្ចាស់ម៉ាកមានអំណះអំណាងរៀងៗខ្លួន) វិវាទជំនួញហ្វ្រេនឆាយ (ម្ចាស់ម៉ាក និងអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម) ការចរចាដោយមានអ្នកសម្រុះសម្រួលជួយជាជម្រើសដែលល្អអាចផ្តល់ផលប្រយោជន៍ដល់គូវិវាទទាំងសងខាង និងនៅតែរក្សាទំនាក់ទំនងកិច្ចការជំនួញជាមួយគ្នាបន្តទៀត ។ លើសពីនេះ សំរាប់ករណីវិវាទផ្សេងទៀត ឬដូចករណីឧទាហរណ៍ទាំង៣ខាងលើ ក៏អាចប្រើវិធីនេះផងដែរប្រសិនបើភាគីវិវាទគិតទៅលើការចំណាយពេលវេលា ការចង់បានតែប្រាក់សំណង១មុខ ផលប៉ះពាល់ដែលមានលក្ខណៈត្រឹមតែធួនល្មម ឬការខ្វះការយល់ដឹងពីភាគិរំលោភសិទ្ធិ ជាដើម។

សរុបសេចក្តីមក វិវាទពាណិជ្ជសញ្ញា (Trademark Disputes) ជាទូទៅកើតមានឡើងនៅពេលដែលទំនិញ ឬផលិតផលត្រូវបានទីផ្សារចាប់អារម្មណ៍ និងអាចផ្តល់ផលចំណូលដល់សហគ្រាសឬម្ចាស់ម៉ាក។​ ការដោះស្រាយវិវាទមានយន្តការ២ ដោយតាមតុលាការ ឬក្រៅប្រព័ន្ធតុលាការ ដែលភាគីវិវាទអាចជ្រើសរើសដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍របស់ខ្លួន ។ ការជ្រើសយកតាមបែបណាមួយនោះ​ វាជាធម្មតាផ្អែកលើស្ថានភាពជំលោះ ប្រភេទជំលោះ ពេលវេលា ការចំណាយប្រាក់ ស្ថេរភាពនៃទំនាក់ទំនង និងសេចក្តីត្រូវការរបស់ភាគីវិវាទ ៕

Source: Google.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s