សិក្ខាសាលាស្តីពីមជ្ឈត្តករបន្ទាន់ Emergency Arbitrator Webinar.

សិក្ខាសាលាស្តីពីមជ្ឈត្តករបន្ទាន់ (Emergency Arbitrator Webinar) បានប្រព្រឹត្តិទៅនៅថ្ងៃទី៧-កុម្ភៈ-២០២២ តាមរយៈប្រព័ន្ធថ្នាលបណ្តុះបណ្តាលបច្ចេកវិទ្យាព៌តមាន ពីរាជធានីភ្នំពេញ ក្រោមការរៀបចំដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ។ វាគ្មិនបរទេសពីរូប នឹងចូលរួមបង្ហាញពីបទពិសោធន៍និងសារៈសំខាន់នៃយន្តការនេះក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ។ តើមជ្ឈត្តករបន្ទាន់ជានរណា? ហេតុអ្វីចាំបាច់បង្កើតឲ្យមានមជ្ឈត្តករបន្ទាន់នៅក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម?

ផ្អែកតាមវិធានមជ្ឈត្តការរបស់ម.ជ.ម. ត្រង់ជំពូក៣ វិធានស្តីពីមជ្ឈត្តការ(ថ្មី)របស់ម.ជ.ម.នឹងចាប់អនុវត្តពីថ្ងៃទី២៨-មិថុនា-២០២១ Arbitration Rules (New) of NCAC will be effective from June 28th, 2021. បានកំណត់ឲ្យម.ជ.ម.អាចដំណើរការដោះស្រាយវិវាទពាណិជ្ជកម្មដោយយន្តការមជ្ឈត្តករបន្ទាន់ តាមសំណើរសុំពីភាគីវិវាទចង់ឲ្យមានដំណោះស្រាយបន្ទាន់និងជាបណ្តោះអាសន្ន (បើប្រៀបទៅនឹងនីតិវិធីតុលាការ នេះត្រូវបានហៅថា នីតិវិធីចាត់ចែងរក្សាការពារ) ។ មជ្ឈត្តករបន្ទាន់ (Emergency Arbitrator) គឺជាមជ្ឈត្តករដែលបានចុះបញ្ជីជាមួយម.ជ.ម. និងកំពុងប្រកបវិជ្ជាជីវៈនេះ ឬមានសុពលភាពពោលគឺជាសមាជិករបស់មជ្ឈមណ្ឌលនេះ ហើយត្រូវបានតែងតាំងដោយគណៈកម្មាធិការតែងតាំងនិងនីតិវិធីរបស់វា ក្រោយពីមានការស្នើសុំនីតិវិធីនេះ ពីភាគីវិវាទដល់អគ្គលេខាធិការដ្ឋានរបស់ម.ជ.ម.។ មជ្ឈត្តករបន្ទាន់ ជាទូទៅមានតែម្នាក់ប៉ុណ្ណោះ លើកលែងតែភាគីវិវាទតម្រូវឲ្យមានផ្សេងពីនេះ ហើយក្នុងរយៈពេល១៥ ថ្ងៃបន្ទាប់ពីយល់ព្រមក្នុងការតែងតាំង មជ្ឈត្តករបន្ទាន់ ត្រូវចេញសេចក្តីបង្គាប់ ឬមជ្ឈត្តវិនិច្ឆ័យរបស់ខ្លួន ដែលជាវិធានការបណ្តោះអាសន្ន (Interism Measure) ចំពោះវិវាទរបស់ភាគីវិវាទនោះ មុនពេលបង្កើតវេទិកាមជ្ឈត្តកម្ម ។ ពេលដំណើរការវេទិកាមជ្ឈត្តកម្ម មជ្ឈត្តករដែលត្រូវបានតែងតាំងជាមជ្ឈត្តករបន្ទាន់ មិនអាចចូលរួម ឬមានវត្តមានជាមួយនោះទេ។ ក៏ដូចគ្នាផងដែរ វេទិកាមជ្ឈត្តកម្មនឹងចេញសេចក្តីសម្រេច ឬមជ្ឈត្តវិនិច្ឆ័យស្ថាពរ មិនអាស្រ័យឬពឹងផ្អែកនឹងសេចក្តីបង្គាប់ ឬមជ្ឈត្តវិនិច្ឆ័យរបស់មជ្ឈត្តករបន្ទាន់ នោះដែរ ។ ហេតុនេះ ចាប់តាំងពីការស្នើសុំរបស់ភាគីវិវាទ ការតែងតាំង ការដំណើរការ និងប្រតិបត្តិការទាំងមូលនៃការដោះស្រាយវិវាទពាណិជ្ជកម្ម របស់មជ្ឈត្តករបន្ទាន់ នឹងផ្តល់ជាបទពិសោធន៍បន្ថែមដោយ វាគ្មិនកិត្តិយសជាជនជាតិបរទេសរបស់យើងទាំងពីរក្នុងពេលនេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s