២៩ឆ្នាំ នៃការស្វែងរកជំនាញនិងវិជ្ជាជីវៈអាជីព 29 Years sought preferred Skills & Professions.

រាប់ចាប់ពីជាប់បាក់ឌុបឆ្នាំ១៩៩២ ហេីយបន្តដំណេីរពីេខត្តកំពតទៅកាន់រាជធានីភ្នំពេញ ដេីម្បីស្វែងរកការអប់រំផ្នែកច្បាប់ជាមួយអារម្មណ៍គិតពីមហាវិទ្យាល័យ សាកលវិទ្យាល័យអស្ចារ្យយ៉ាងណាទេនិងអាចមានវាសនាបានស្គាល់និងក្រេបចំណេះវិជ្ជាឬអត់ រហូតដល់ដំណាក់កាលចុងក្រោយដែលអាចកំណត់ច្បាស់ ហើយសម្រេចអនុវត្ត និងមានលទ្ធភាពអនុវត្ត «វិជ្ជាជីវៈដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនៅតុលាការ» នាចុងឆ្នាំ២០២១ បានប្រេីពេលអស់ ២៩ ឆ្នាំ ។ ក្នុងរយៈពេលនេះ រឿងជាច្រើនបានកើតឡើង ដែលតម្រូវឲ្យធ្វើការប្រឈម តស៊ូ ដោះស្រាយ រាប់មិនអស់ ដែលក្នុងនោះមានជំនាញសំរាប់វិជ្ជាជីវៈទាំងនោះផងដែរ ដូចជា៖ មជ្ឈត្តករ មេធាវី និងសន្ធានករអន្តរជាតិ បានទទួលក្នុងដំណាក់កាលផ្សេងៗគ្នា ហើយក៏ជាសមិទ្ធិផលដែលអ្នកម្តាយរបស់ខ្ញុំឈ្មោះ ប៉ោ សារ៉ា ហៅ លាត បានដឹងពីការចាប់ផ្តើមស្វែងរកនាឆ្នាំ២០០៩ ដោយបានយល់ព្រមឲ្យខ្ញុំលាឈប់ពីការងារជាមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម តែគាត់មិនបានដឹងពីការសម្រេចលទ្ធផលទាំងនេះទេ ពីព្រោះគាត់បានចែកឋាននៅឆ្នាំ២០១០ ។ ហេតុនេះ ខ្ញុំក៏សូមឧទ្ទិសនូវសមិទ្ធិផលទាំងអស់នេះជូនគាត់ជ្រាបជាពិសេស និងលោកឪពុក ឈ្មោះ អ៊ូច សន ហៅ កត ដែលបានចែកឋាននៅក្នុងរបបប៉ុលពត​ ផងដែរ តាំងពីពេលខ្ញុំមិនទាន់ដឹងក្តីនិងមិនស្គាល់រសជាតិអ្វីពីឪពុកនោះម្ល៉េះ និងសូមបួងសួងជូនពួកគាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ តេីភាពច្បាស់និងលទ្ធភាពអនុវត្តជំនាញទាំងនោះយ៉ាងម៉េចខ្លះ ហើយរយៈពេល ២៩ ឆ្នាំប្រព្រឹត្តទៅយ៉ាងដូចម្តេចដែរ?

  • 1992-1998: 6 ឆ្នាំ ទទួលបានបរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាសញ្ញាប័ត្រមូលដ្ឋាននិងសំរាប់ដាក់បំពេញការងារវិជ្ជាជីវៈ។ ពេលនោះ ដើម្បីបានទទួលបរិញ្ញាប័ត្រ និស្សិតត្រូវរៀន៥ឆ្នាំ ហើយត្រូវត្រៀមរយៈ១ឆ្នាំមុន និងប្រលងឲ្យជាប់ទើបបានចូលរៀន។​ មិនដូចបច្ចុប្បន្ន និស្សិតរៀនតែ ៤​ឆ្នាំ ប៉ុណ្ណោះ និងគ្មានការត្រៀមប្រលង១ឆ្នាំ មុនទៀតផង។ នៅឆ្នាំ២០១០-២០១២ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ច្បាប់ប្រៀបធៀបនិងអន្តរជាតិ នៅសាកលវិទ្យាល័យនេះដដែលក្នុងគំរោងសហការជាមួយសាកលវិទ្យាលុយមីញ៉ែលីយ៉ុងដឺ ប្រទេសបារាំង ។
  • 1998-2009: 11 ឆ្នាំ មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ជាការងារមូលដ្ឋាននិងស្ពានដេីម្បីបន្តយកការងារវិជ្ជាជីវៈដែលប៉ងប្រាថ្នា។
  • 2009-2021: 12 ឆ្នាំ ប្រធានប្រតិបត្តិ និងស្ថាបនិក នៃអូវីធី ដោះស្រាយវិវាទនិងអូវីធី ច្បាប់ ព្រមទាំងអ្នកជំនាញវិជ្ជាជីវៈជា មជ្ឈត្តករ សន្ធានករ និងមេធាវី ដែលនេះសម្រេចបានតាមក្តីស្រមៃហេីយ។ តាមពិតអ្នកជំនាញចុងក្រោយ គឺសន្ធានករ បានទទួលនៅខែមិថុនា ឆ្នាំ២០១៩ ពីសមាគមសន្ធានកម្មនៃប្រទេសបារំាង ហើយជំនាញនេះក៏ធ្លាប់បានអនុវត្តធ្វើការដោះស្រាយវិវាទដីធ្លី វិវាទលែងលះ វិវាទមត៌ក មួយចំនួន និងបានចូលរួមការបណ្តុះបណ្តាលច្រើនទំាងសំរាប់វិវាទទូទៅ និងវិវាទពាណិជ្ជកម្ម តាំងពីឆ្នាំ១៩៩៨ តែនៅតែមិនអាចដឹងពីរបៀបថាតើត្រូវគិតប្រាក់ម៉ោងសំរាប់ដោះស្រាយយ៉ាងម៉េច រហូតមកដល់ចុងឆ្នាំ២០២១ តាមរយៈការស្រាវជ្រាវដោយខ្លួនឯង ទើបអាចដឹងច្បាស់និងកំណត់បានថាតើត្រូវធ្វើរបៀបដូចម្តេច ហើយជាមួយការពិនិត្យពីភាពមាននិស្ស័យរបស់ខ្លួនឯងនឹងការងារដោះស្រាយវិវាទលើជំនាញទាំងនោះ ទើបកំណត់យកវិជ្ជាជីវៈដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនៅតុលាការ ជាការងារស្នូល និងមានលទ្ធភាពអាចប្រកបវិជ្ជាជីវៈនេះបានដោយម្ចាស់ការខ្លួនឯង។

ដូច្នេះអ្វីដែលធ្វេីបន្ត គឺអនុវត្តវិជ្ជាជីវៈទាំងនោះដល់ជីវិតចុងក្រោយឬក្នុងស្ថានភាពដែលមិនអាចធ្វេីការងារកេីត។ រយៈពេលនោះត្រូវបានប៉ាន់ប្រមាណជាបឋមដល់ឆ្នាំ២០៥៩ ដែលលោក អ៊ូច វុធ្ធី មានអាយុ ៨៤ ឆ្នាំ។ ហេតុនេះវិជ្ជាជីវៈ “អ្នកដោះស្រាយវិវាទអាជីព ក្រៅប្រព័ន្ធតុលាការនិងនៅតុលាការ” នឹងត្រូវបន្តអនុវត្ត ៣៧ ឆ្នាំទៀត ដោយគិតពី២០២២-២០៥៩ ដោយការទទួលខុសត្រូវរបស់លោក ស្ថាបនិកនិងប្រធានប្រតិបត្តិ អ៊ូច វុធ្ធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s