អ្វីដែលអតិថិជនបានសន្យាបានទទួលខុសត្រូវនិងអនុវត្តតាមមែន ដែលនេះរាប់តាំងពីពេលដំបូងមុននឹងទទួលសំណុំរឿងក្តីរបស់គាត់ម្ល៉េះ ពីព្រោះថានាពេលនោះដោយសារការអះអាងផ្ទាល់មាត់របស់គាត់ មេធាវីបានសម្រេចទទួលកាន់សំណុំរឿងនោះជាដំបូង ហេីយនៅពេលស្រាវជ្រាវជាបន្តបន្ទាប់ក៏ស្តែងឲ្យឃេីញការពិតដូចគាត់បាននិយាយមែន។ លក្ខណៈបែបនេះជាអ្វីដែលមេធាវីប្រាថ្នាចង់បានពីកូនក្តីគ្រប់រូប ហេីយវាក៏ជាទំនុកចិត្ដដល់មេធាវីក្នុងការប្រឹងប្រែងអស់ពីលទ្ធភាពរបស់ខ្លួនក្នុងការជួយកូនក្តីផងដែរ។ លេីសពីនេះភាពស្មោះត្រង់និងការចេះទទួលខុសត្រូវរបស់កូនក្តីនឹងក្លាយជាអត្តសញ្ញាណត្រូវបានកត់សម្គាល់សំរាប់សំណុំរឿងផ្សេងៗទៀតនៅពេលក្រោយដែលមេធាវីអាចទទួលកាន់ដោយគ្មានការសង្ស័យ ឬរារែកនោះឡេីយ។ ដូច្នេះអតិថិជនដែលមានរឿងក្តីគួរព្យាយាមអនុវត្តដូចនោះដេីម្បីជាប្រយោជន៍នៃរឿងក្តីរបស់ខ្លួនផង និងងាយរកពឹងពាក់មេធាវីបានស្រួលនិងរហ័សផង។
ជាចុងក្រោយ ក្នុងនាមខ្ញុំ អ៊ូច វុធ្ធី ជាប្រធានប្រតិបត្តិនៃអូវីធី ច្បាប់ និងជាមេធាវីដែលបានកាន់សំណុំរឿងពីរផ្ទាល់ដែរ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្ថុអនុស្សាវរីយ៍ដ៏ថ្លៃថ្លានិងមានតម្លៃទាំងពីរនេះ ហេីយខ្ញុំនិងអូវីធី ច្បាប់ នឹងប្រេីរបស់ទាំងនេះដោយការចងចាំទុកក្នុងចិត្តនិងជាប្រយោជន៍ក្នុងដំណេីរការអាជីវកម្មតទៅ និងសូមជូនពរឲ្យម្ចាស់អំណោយជួបតែសេចក្តីសុខនិងចម្រុងចម្រេីន!






សរុប $1,700.00 ៕