មតកសាសន៍ (Testament) គឺជាមត៌កមានបណ្តាំដែលនឹងផ្តល់ទៅឲ្យសន្តតិជន-សហសន្តតិជន និង/ឬអច័្ចយលាភី (អ្នកទទួលទ្រព្យសម្បត្តិរបស់អ្នកស្លាប់) ហេីយវាអាចមានដូចជា ប្រាក់កាស ចលនវត្ថុ អចលនវត្ថុ និងទ្រព្យអរូបី ដែលជាកម្មសិទ្ធិបញ្ញា ជាដេីម។ល។ បន្ទាប់ពីមតកជន (ម្ចាស់បណ្តាំ) ទទួលមរណភាព មតកសាសន៍នឹងត្រូវចាប់ផ្តេីមបេីកនិងធ្វេីការបែងចែកតាមនោះ។ ហេតុនេះ បានជាមានសំនួរសួរថា ចាំបាច់អ្វីមតកជនធ្វេីការតែងតាំងអ្នកប្រតិបត្តិមតកសាសន៍?

មានហេតុផលជាច្រេីនដែលវត្តមានរបស់អ្នកប្រតិបត្តិមតកសាសន៍ត្រូវបង្ហាញខ្លួនចាប់ពីមតកជនធ្វេីមរណកាលទៅ៖
- យកលិខិតមតកសាសន៍ស្នេីសុំការបញ្ជាក់ពីតុលាការដេីម្បីបេីកនិងប្រកាសពីមតកសាសន៍តាមបណ្តាំរបស់មតកជន លេីកលែងតែមតកសាសន៍ក្នុងទម្រង់ជាលិខិតយថាភូត (មាត្រា១២១៣ នៃក្រមរដ្ឋប្បវេណី)។
- រៀបចំធ្វេីបញ្ជីសារពេីភ័ណ្ឌនៃទ្រព្យសម្បត្តិរបស់មតកជន និងប្រគល់បញ្ជីសារពេីភ័ណ្ឌនោះទៅឲ្យសន្តតិជន (មាត្រា១២១៩ នៃក្រមរដ្ឋប្បវេណី)។
- ប្រេីសិទ្ធិ និងករណីកិច្ចក្នុងការគ្រប់គ្រងមត៌កនិងធ្វេីនូវរាល់សកម្មភាពផ្សេងទៀតដែលចាំបាច់ដេីម្បីប្រតិបត្តិមតកសាសន៍ (មាត្រា១២២០ នៃក្រមរដ្ឋវេណី)។
- បង្ការដល់សន្តតិជនក្នុងការចាត់ចែងមត៌ក ឬធ្វេីសកម្មភាពផ្សេងទៀតដែលនាំឲ្យរារាំងដល់ការប្រតិបត្តិមតកសាសន៍ (មាត្រា១២២១ នៃក្រមរដ្ឋវេណី)។
- អនុវត្តបណ្តាំផ្សេងទៀតរបស់មតកជនតាមការព្រមព្រៀង ដូចជាជួយបំពេញបែបបទក្នុងការផ្ទេរសិទ្ធិលេីអចលនវត្ថុ ឬទ្រព្យកម្មសិទ្ធិបញ្ញា ឬភាគហ៊ុននៃមត៌កដល់សន្តតិជនឬអច្ច័យលាភី ។ល។

ជារួម ការជ្រេីសតាំងអ្នកប្រតិបត្តិមតកសាសន៍មានភាពចាំបាច់ខ្លាំងណាស់ ពីព្រោះគាត់អាចជួយធ្វេីឲ្យបណ្តាំរបស់មតកជនបានសម្រេចតាមលិខិតមតកសាសន៍។ លេីសពីនេះ អ្នកប្រតិបត្តិមតកសាសន៍នឹងដេីរតួជាអាជ្ញាកណ្តាលក្នុងការគ្រប់គ្រងមត៌ក រៀបចំបញ្ជីសារពេីភ័ណ្ឌនៃទ្រព្យសម្បត្តិ មុនធ្វេីការបែងចែកជៀសវាងការបំពាននិងការចាត់ចែងដោយរំលោភបំពានពីសហសន្តតិជននិងអច្ច័យលាភីណាមួយ ។ ដេីម្បីបំពេញកិច្ចការរបស់ខ្លួនដែលមានការទាក់ទងនឹងតុលាការ កិច្ចការច្បាប់ និងអាណត្តិឲ្យមតកជននេះប្រព្រឹត្តិទៅបានល្អ អ្នកប្រតិបត្តិមតកសាសន៍គួរជាមេធាវីដែលកំពុងប្រកបវិជ្ជាជីវៈទេីបជាការសមស្រប ៕
