វិធានស្តីពីមជ្ឈត្តការ(ថ្មី)​របស់​ម.ជ.ម.​នឹងចាប់អនុវត្តពីថ្ងៃទី២៨-មិថុនា-​២០២១ Arbitration Rules (New) of NCAC will be effective from June 28th, 2021.

លោកមជ្ឈត្តករ អ៊ូច វុធ្ធី ថតនៅមុខការិយាល័យរបស់លោកមុនពេល និងនាថ្ងៃទី ២៨ មិនា ២០២១ នៃមហាសន្និបាតចាប់ផ្តើមតាមយៈអនឡាញពីចម្ងាយ ។

វាជាលើកទី១ហើយ ដែលវិធានស្តីពីមជ្ឈត្តការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)ត្រូវបានធ្វើវិសោធនកម្ម បន្ទាប់ពីបានរៀបចំ អនុម័តដោយមហាសន្និបាតលេីកទី១ និងដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៤។ ការធ្វើវិសោធនកម្មនេះអាចជាការឆ្លើយតបទៅនឹងបរិបទរបស់កម្ពុជាស្របពេលនឹងបច្ចេកវិទ្យាទំនើប មានការយល់ដឹងពីមជ្ឈត្តការធួនល្មម និងយន្តការនៃការដោះស្រាយវិវាទទាំងនៅស្ថាប័នតុលាការជាន់ទាប និងជាន់ខ្ពស់ និងក្រៅប្រព័ន្ធតុលាការកំពុងមានការពង្រឹងនិងពង្រីក។ ហេតុនេះតើការធ្វើវិសោធនកម្មនៃវិធាននោះមានអ្វីខ្លះ?

ការធ្វេីវិសោធនកម្មក្នុងគោលបំណងជាប្រយោជន៍ដល់បុគ្គលចាំបាច់ដែលពាក់ព័ន្ធនឹងយន្តការមជ្ឈត្តការមានដូចជា ភាគីវិវាទ ស្ថាប័នម.ជ.ម. និងមជ្ឈត្តករដែលសម្រេចសេចក្តីពីវិវាទនោះ ។ ល។ ហេតុនេះមានចំណុចជាច្រេីនត្រូវបានកែប្រែ និងបញ្ចូលបន្ថែមដេីម្បីបំពេញបំណងនិងសេចក្តីត្រូវការរបស់ពួកគេ និងធ្វេីឲ្យដំណេីរការដោះស្រាយវិវាទមានភាពបត់បែន រហ័សនិងងាយស្រួល។ ចំណុចទាំងនោះរួមមាន៖

  • អាចឲ្យប្រេីវិធានមជ្ឈត្តការផ្សេងតាមការព្រម ព្រៀងរបស់ភាគីវិវាទដំណេីរការនៅម.ជ.ម.បាន។
  • អាចឲ្យភាគីវិវាទបន្ថយពេលដោះស្រាយតិចជាងការកំណត់ដោយវិធានមជ្ឈត្តការរបស់ម.ជ.ម. ។
  • អាចប្រេីមធ្យោបាយទំនាក់ទំនងក្នុងដំណេីរការមជ្ឈត្តការស្របតាមបរិបទថ្មីទំនេីប។
  • កំណត់ពេលចាប់ផ្តេីមនិងបញ្ចប់នូវដំណេីរការមជ្ឈត្តកម្មដែលផ្តល់លទ្ធភាពដល់ភាគីវិវាទដឹងពីពេលវេលាអាចទទួលបាននូវមជ្ឈត្តវិនិច្ឆ័យស្ថាពរ។
  • បន្ថែមនីតិវិធីពន្លឿន និងមជ្ឈត្តករបន្ទាន់ជាលេីកដំបូង។ សំរាប់នីតិវិធីពន្លឿន មជ្ឈត្តវិនិច្ឆ័យស្ថាពរនឹងត្រូវចេញក្នុងកំឡុងពេល ២៧០ ថ្ងៃប្រតិទិន (៩ខែ)។ រីឯមជ្ឈត្តករបន្ទាន់នឹងធ្វេីសេចក្តីសម្រេចលេីសំណេីសុំវិធានការបណ្តោះអាសន្នដែលស្នេីដោយភាគីវិវាទក្នុងកំឡុងពេល ១៥ថ្ងៃ បន្ទាប់ពីមជ្ឈត្តករបន្ទាន់ត្រូវបានតែងតាំង។
  • បង្កេីនតម្លៃសេវាកម្មមជ្ឈត្តការរបស់ម.ជ.ម.មួយទ្វេជាពីរយ៉ាងតិច តែតម្លៃនោះនៅមានលក្ខណៈខុសឆ្ងាយនិងទាបជាងច្រេីននៃតម្លៃសេវាកម្មរបស់មជ្ឈមណ្ឌលមជ្ឈត្តការផ្សេងនានាដែលមាននៅអាស៊ីអាគ្នេយ៍ នៅអឺរុប និងនៅអាមេរិក ជាដេីម។ ល។
Source: Google

ជារួមការធ្វេីវិសោធនកម្មវិធានស្តីពីមជ្ឈត្តការនាពេលនេះមានលក្ខណៈប្រសេីរច្រេីន ពីព្រោះវាអាចផ្តល់ផលប្រយោជន៍ដល់គ្រប់បុគ្គលដែលពាក់ព័ន្ធនឹងដំណេីរការមជ្ឈត្តការដែលរួមមាន ភាគីវិវាទ ម.ជ.ម. និងមជ្ឈត្តករ។ ដូច្នេះការប្រេីវិធានស្តីពីមជ្ឈត្តការនៅអនាគតនឹងបង្ហាញឲ្យឃេីញពីទំហំផលប្រយោជន៍ដែលពួកគេនឹងទទួលបាន៕

2 thoughts on “វិធានស្តីពីមជ្ឈត្តការ(ថ្មី)​របស់​ម.ជ.ម.​នឹងចាប់អនុវត្តពីថ្ងៃទី២៨-មិថុនា-​២០២១ Arbitration Rules (New) of NCAC will be effective from June 28th, 2021.”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s