កិច្ចសន្យាអាចរៀបចំ ឬតាក់តែងឡេីងដោយសាមីភាគីនៃកិច្ចសន្យាផ្ទាល់ ឬដោយពឹងអ្នកជំនាញដែលមានវិជ្ជាជីវ:ជួយបាន។ ក៏ប៉ុន្តែការពឹងពាក់អ្នកជំនាញ ដូចជាមេធាវីជាដេីម ត្រូវចំណាយប្រាក់សំរាប់សេវាកម្មរបស់គេ។ ហេតុនេះបានជាមានចម្ងង់ថា ហេតុអ្វីការរៀបចំកិច្ចសន្យាត្រូវពឹងអ្នកជំនាញ?
ការពឹងពាក់អ្នកជំនាញពិតមែនតែមានការចំណាយប្រាក់ដែលអាចមេីលឃេីញថាជាគុណវិបត្តិមួយ តែគុណសម្បត្តិជាច្រេីនគេមិនគួរមេីលរំលងនោះទេ។ គុណសម្បត្តិទាំនោះអាចទទួលបាន ដូចជា៖
- ជំនាញលេីប្រធានបទនៃកិច្ចសន្យា (ដូចជាកិច្ចសន្យាក្រុមហ៊ុន ឬលក្ខន្តិកៈក្រុមហ៊ុន កិច្ចសន្យាម៉ៅការសំណង់ កិច្ចសន្យាលក់អចលវត្ថុ កិច្ចសន្យាលក់ភាគហ៊ុន កិច្ចសន្យាជួលអចលនវត្ថុ ។ ល។ ) ជាហេតុអាចធ្វេីឲ្យការរៀបចំកិច្ចសន្យាបានល្អ។
- មានបទពិសោធន៍ដឹងពីបញ្ហាចន្លោះដែលនាំឲ្យវិវាទអាចកេីតឡេីង ហេតុនេះអ្នកជំនាញអាចចែងពីខសន្យាបង្ការ ឬបំពេញនូវភាពប្រហោង ឬចន្លោះនោះដេីម្បីការពារបង្ការទំនាស់បាន។
- អាចរៀបចំកិច្ចសន្យាដែលស្របតាមច្បាប់តំរូវ និងមានសុពលភាពអនុវត្តទៅបាន។ ផ្ទុយទៅវិញ បេីកិច្ចសន្យាមួយបានបង្កេីតឡេីងហេីយ តែមិនស្របច្បាប់ និងអនុវត្តមិនបានទេ នោះនាំឲ្យបាត់បង់នូវផលប្រយោជន៍របស់ភាគី ជាពិសេសភាគីនៃកិច្ចសន្យាដែលស្លូត និងស្មោះត្រង់។
- អាចចែងបង្ការពីខសន្យាក្នុងការដោះស្រាយវិវាទដែលជាសមត្ថកិច្ច និងងាយស្រួលសំរាប់ភាគីនៃកិច្ចសន្យា ពេលវិវាទកេីតឡេីងនាពេលខាងមុខ។
សរុបសេចក្តីមក ការរៀបចំកិច្ចសន្យាដោយពឹងពាក់អ្នកជំនាញដែលមានវិជ្ជាជីវៈ គឺទទួលបានគុណសម្បត្តិច្រេីនជាងគុណវិបត្តិដែលជាការចំណាយប្រាក់សំរាប់សេវាកម្មនោះ។ គុណសម្បត្តិ ឬអត្ថប្រយោជន៍ទាំងនោះរួមមាន៖ភាពច្បាស់លាស់លេីប្រភេទនៃកិច្ចសន្យា បទពិសោធន៍នៃភាពចន្លោះប្រហោងនាំឲ្យវិវាទ និងការបំពេញនូវកង្វះខាត ភាពស្របច្បាប់នៃកិច្ចសន្យា និងអាចប្រតិបត្តិបាន និងការបង្ការនូវខសំរាប់ដោះ្រសាយវិវាទដែលសមស្រប និងងាយស្រួលសំរាប់ភាគី។ ហេតុនេះការពឹងអ្នកជំនាញអាចធ្វេីឲ្យមានភាពប្រាកដថា កិច្ចសន្យានឹងរៀបរយបានល្អ ព្រមទាំងការពារផលប្រយោជន៍បាន ជាពិសេសកាត់បន្ថយការចំណាយដ៏ច្រេីនសំរាប់ការទទួលខុសត្រូវលេីកិច្ចសន្យាខ្វះខាត និងការដោះស្រាយវិវាទនាអនាគត៕