អ្វីជាវេទិកាមជ្ឈត្តកម្ម What is the Arbitral Tribunal ?

វេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) គឺជាការធ្វើមជ្ឈត្តការពាណិជ្ជកម្ម ដោយមាន មជ្ឈត្តករម្នាក់ ឬច្រើននាក់ ។ អ្វីជាមជ្ឈត្តការពាណិជ្ជកម្ម (Commercial Arbitration)?

មជ្ឈត្តការពាណិជ្ជកម្ម (Commercial Arbitration) គឺជាយន្តការដោះស្រាយវិវាទ ដែលមានលក្ខណៈដូចការសម្រុះសម្រួលដែរ គ្រាន់តែភាគីទី៣ត្រូវបានហៅថា មជ្ឈត្តករ (Arbitrator) ចេញសេចក្តីសំរេច (Awards) ចំពោះចំនុចវិវាទឲ្យភាគីវិវាទ។ វាមានលក្ខណៈដូចគ្នាទៅនឹងដំណើរការដោះស្រាយវិវាទនៅប្រព័ន្ធតុលាការដែរ តែនីតិវិធីនៃការដោះស្រាយត្រូវបាន កែសំរួលឲ្យមានភាពបត់បែន និងងាយស្រួលសំរាប់គូភាគី ហើយធ្វើការជំរះក្តីសំរាប់តែវិវាទដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម អ្វីជាវិវាទពាណិជ្ជកម្ម What is the Commercial Dispute?ប៉ុណ្ណោះ ។ ហេតុនេះ មជ្ឈត្តការពាណិជ្ជកម្ម ត្រូវបានគេយល់ថា វាត្រូវបានបង្កើតឡើងសំរាប់ជួយឲ្យការដោះស្រាយវិវាទឆ្លើយតបទៅនឹងចរិកលក្ខណៈរបស់អ្នកជំនួញ និងស្របតាមស្ថានភាពជំនួញ

ការយល់ឃើញថាមជ្ឈត្តការមានការឆ្លើយតបនឹងចរិកលក្ខណៈនៃអ្នកជំនួញ ពីព្រោះតែវាផ្តល់សិទ្ធិដល់ភាគីវិវាទក្នុងដំណើរការមជ្ឈត្តការ ។ សិទ្ធិនេះមានសិទ្ធិជ្រើសរើសអ្នកសម្រេចសេចក្តី វិធានដែល គ្រប់គ្រងដំណើរការ ទីកន្លែងដែលត្រូវដោះស្រាយ ភាសាដែលត្រូវយកមកប្រើ រយៈពេលនៃការបញ្ចប់រឿងក្តី ។ល។ ក្នុងចំណោមសិទ្ធិទាំងនេះ សិទ្ធិដែលយកចិត្តទុកដាក់មុនដំបូងគេ គឺការជ្រើសរើសអ្នកសម្រេចសេចក្តី ដែលអព្យាក្រិត្យ មានសមត្ថភាព និងជំនាញសំរាប់ករណីវិវាទនីមួយៗ។ អ្នកសម្រេចសេចក្តីត្រូវបានហៅថា មជ្ឈត្តករ ឬអាជ្ញាកណ្តាល ឬចៅក្រមឯកជន ហើយត្រូវបានជ្រើសរើសតាមរបៀប នៃការជ្រើសរើសអ្នកសម្រុះសម្រួលដែរ ពោលគឺគូភាគីអាចជ្រើសរើស មជ្ឈត្តករម្នាក់ ឬជាក្រុម ដែលត្រូវបានហៅថា វេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) ហើយអាចដំណើរការជំរះក្តីនៅ តាមការិយាល័យរបស់គេ ឬនៅទីកន្លែងណាមួយដែលគូភាគីបានព្រមព្រៀង ឬនៅស្ថាប័នដោះស្រាយវិវាទ ដូចជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផែ្នកពាណិជ្ជកម្ម កម្ពុជា (ម.ជ.ម.) ។ល។ ការផ្តល់ សិទ្ធិឲ្យគូភាគីយ៉ាងទូលាយបែបនេះ គឺធ្វើឲ្យពួកគេមានការប្រាកដច្បាស់ថា វិវាទរបស់ខ្លួនត្រូវបានដោះស្រាយទៅតាមបច្ចេកទេស និងមានការចូលរួមពីពួកគេដោយផ្ទាល់ក្នុងដំណើរការដោះស្រាយនេះ ។

ការយល់ឃើញមួយទៀតគឺ មជ្ឈត្តការស្របទៅតាមស្ថានភាពជំនួញ ពីព្រោះ សេចក្តីសម្រេចរបស់ មជ្ឈត្តករហៅថាមជ្ឈត្តវិនិច្ឆ័យ (Awards) ដែលបានចេញដោយវេទិកាមជ្ឈត្តកម្មត្រូវបានបិទផ្លូវតវ៉ាទៅសាលាជំរះក្តីជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល ។ លក្ខណៈបែបនេះធ្វើឲ្យ ការដោះស្រាយវិវាទបានលឿន ជាហេតុនាំឲ្យចំណេញពេលវេលា និងប្រាក់កាស ដែលការងារជំនួញចង់បាន។ មិនតែប៉ុណ្ណោះ មជ្ឈត្តវិនិច្ឆ័យ អាចយកទៅអនុវត្តនៅប្រទេសជាច្រើនដែលមានជិត២០០ ប្រទេសនៅលើពិភពលោក ដោយសារតែពួកគេបានចុះអនុសញ្ញាទីក្រុងញ៉ូវយ៉កស្តីពីការទទួលស្គាល់ មជ្ឈត្តវិនិច្ឆ័យបរទេស ជាពិសេសប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស បារាំង ចិន ជាដើម ។ល។ ដែលនេះត្រូវគ្នាទៅនឹងប្រតិបត្តិការជំនួញត្រូវការការលាតសន្ធឹងពី ប្រទេសមួយទៅប្រទេសមួយទៀត នៅលើសាកលលោក ។

សរុបសេចក្តីមក មជ្ឈត្តការពាណិជ្ជកម្ម គឺជារបៀបនៃការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលឆ្លើយតបទៅនឹងគូវិវាទចង់ឲ្យមានលទ្ធផលឈ្នះ–ចាញ់ ។ ហេតុនេះដំណើរការដោះស្រាយរបស់វាមានលក្ខណៈដូចគ្នាទៅនឹងតុលាការផ្លូវការដែរ ប៉ុន្តែសិទ្ធិរបស់គូវិវាទក្នុងការកំណត់នីតិវិធីដើម្បីដំណើរការមជ្ឈត្តការរួមទាំងសិទ្ធិជ្រើសរើសអ្នកសម្រេចសេចក្តី (មជ្ឈត្តករ) ត្រូវបានផ្តល់ឲ្យ ។ លើសពីនេះមជ្ឈត្តវិនិច្ឆ័យ (សេចក្តីសំរេចរបស់មជ្ឈត្តករ) មិនត្រឹមតែអាចអនុវត្តក្នុងប្រទេសប៉ុណ្ណោះទេ វាអាចយកទៅអនុវត្តនៅក្រៅប្រទេសដែលជាកន្លែងរបស់ភាគីវិវាទធ្វើពាណិជ្ជកម្ម ឬរស់នៅទៀតផង។ ដោយសារមជ្ឈត្តការមានសារៈសំខាន់ និងស្របទៅនឹងលក្ខណៈជំនួញបែបនេះ ពាណិជ្ជករដែលជាគូវិវាទគួរពិចារណាយន្តការនេះជាងប្រព័ន្ធតុលាការ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s