ការស្វែងរកអ្នកទទួលខុសត្រូវពាក់ព័ន្ធនឹងសំណង់ជួបហានិភ័យ ឬមានវិការៈ គឺជាកិច្ចការចាំបាច់ដេីម្បីផ្តល់នូវសំណង និងភាពយុត្តិធម៌ដល់ជនរងគ្រោះ ។ ប៉ុន្តែក្នុងវិស័យសំណង់ មានបុគ្គលជាច្រេីនដែលអាចពាក់ព័ន្ធជាមួយ ដូចជា៖
- ម្ចាស់សំណង់
- អ្នកសិក្សាគំរោងប្លង់
- អ្នកគ្រប់គ្រងសំណង់
- អ្នកសាងសង់ ឬរុះរេី
- អាជ្ញាធរមានសមត្ថកិច្ច
- អ្នកប្រេីប្រាស់សំណង់ ដូចជាការជួលសំណង់
- ផលិតករនៃសម្ភារ:សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។
ហេតុនេះ តេីបុគ្គលណាដែលច្បាប់កំណត់ឲ្យទទួលខុសត្រូវ ឬទាំងអស់គ្នា?