
ចម្លេីយ គឺថាភាពប្រទាំងប្រទេីស ឬការប៉ះទង្គិចរវាងយន្តការទាំងពីរនេះមិនមាននោះទេ ពីព្រោះច្បាប់ (ច្បាប់ពាណិជ្ជកម្ម និងក្រមនីតិវិធីរដ្ឋប្បវេណី) បានកំណត់យ៉ាងច្បាស់លាស់៖
- ក្នុងករណីមានកិច្ចព្រមព្រៀងស្តីពីមជ្ឈត្តការ តុលាការទទួលបណ្តឹងវិវាទត្រូវបង្វែរសមត្ថកិច្ចជូនទៅវេទិកាមជ្ឈត្តកម្មវិញតាមសំណេីរបស់ភាគីវិវាទមួយ។ (មាត្រា៨ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម)
- គោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណីអនុវត្តទៅលេីនីតិវិធីដែលទាក់ទងនឹងបណ្តឹងរដ្ឋប្បវេណី… លេីកលែងតែច្បាប់ផ្សេងបានកំណត់ពិសេស។ (មាត្រា១ នៃក្រមនីតិវិធីរដ្ឋប្បវេណី)
- បណ្តឹងទាំងមូល ឬផ្នែកណាមួយមិនស្ថិតនៅក្រោមសមត្ថកិច្ចខ្លួន តុលាការ (សាលាដំបូង) ត្រូវផ្ទេរបណ្តឹងនោះទៅតុលាការដែលមានសមត្ថកិច្ច តាមពាក្យសុំរបស់ភាគី ឬដោយឆន្ទានុសិទ្ធិរបស់ខ្លួន។ (មាត្រា១៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី)