តេីវេទិកាមជ្ឈត្តកម្មដែលជាតុលាការសមត្ថកិច្ចដោយការព្រមព្រៀងជាអំពេីខុសច្បាប់ឬ Is the Arbitral Tribunal as the Competent Court by an agreement illegal?

មានមតិមួយចំនួនបានលេីកឡេីងថា ការបង្កេីតតុលាការឯកជនជាអំពេីខុសច្បាប់ ពីព្រោះពួកគេយល់ថាអំណាចតុលាការគឺជាសមត្ថកិច្ចរបស់រដ្ឋ។ ហេតុនេះ តេីវេទិកាមជ្ឈត្តកម្មដែលជាតុលាការសមត្ថកិច្ចដោយការព្រមព្រៀងរបស់គូភាគីវិវាទ ស្របច្បាប់ដែរទេ?

មាត្រា១៣ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានកំណត់ពីសិទ្ធិរបស់គូភាគីវិវាទក្នុងការព្រមព្រៀងបង្កេីតតុលាការសមត្ថកិច្ចជម្រះក្តី ដូចជាវេទិកាមជ្ឈត្តកម្ម តែត្រូវបំពេញលក្ខខណ្ឌមួយចំនួនដេីម្បីមានអនុភាព៖

  1. គូភាគីជាពាណិជ្ជករ ឬពាណិជ្ជករ និងនីតិបុគ្គល
  2. បណ្តឹងផ្អែកលេីទំនាក់ទំនងគតិយុត្តបានកំណត់ និង
  3. កិច្ចព្រមព្រៀងត្រូវធ្វេីជាលាយលក្ខអក្សរ។

ការបំពេញទាំង៣ចំនុចនេះជាការគ្រប់គ្រាន់ ហេីយគេពុំឃេីញមានចំណុចបន្ថែមណាដែលផ្អែកលេីការជ្រេីសរេីសដេីម្បីក្លាយជាតុលាការសមត្ថកិច្ចពាក់ព័ន្ធនឹងការជ្រេីសរេីសស្ថាប័នផ្សះផ្សាធំៗ ដូចជាម.ជ.ម. (NCAC), SIAC or ICC នោះទេ។ លេីសពីនេះ វាក្យខ័ណ្ឌ៣ នៃមាត្រា១១ របស់ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជាបានផ្តល់សិទ្ធិដល់ភាគីវិវាទអាចជ្រេីសរេីសមជ្ឈត្តករក្រៅពីបញ្ជីរបស់ម.ជ.ម.បាន។ ហេតុនេះ វេទិកាមជ្ឈត្តកម្មបង្កេីតឡេីងមិនអា្រស័យនឹងការមានស្ថាប័នផ្សះផ្សា ឬអត់នោះទេ តែគុណវុឌ្ឍិជាមជ្ឈត្តករ អព្យាក្រឹត្យភាព និងការយល់ច្បាស់ពីបច្ចេកទេសសំរាប់ប្រធានបទវិវាទ គឺជាកត្តាចាំបាច់ទៅវិញ។

សរុបសេចក្តីមក វេទិកាមជ្ឈត្តកម្មដែលជាតុលាការសមត្ថកិច្ចផ្នែកពាណិជ្ចកម្មបង្កេីតឡេីងដោយកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ពិតជាមានលក្ខណ:ស្របច្បាប់ និងមានអនុភាពអនុវត្តបេីវាបានបំពេញទៅនឹងលក្ខខណ្ឌនៃច្បាប់តំរូវ ហេីយវាមិនអាស្រ័យទៅនឹងស្ថាប័នធំ តូច ឬគ្មាននោះទេ។ ក៏ប៉ុន្តែលក្ខណ:សម្បត្តិរបស់មជ្ឈត្តករ ត្រូវបានយល់ថាជាធាតុដែលមិនអាចខ្វះបានដេីម្បីអាចដំណេីរការមជ្ឈត្តការ និងផ្តល់នូវភាពយុត្តិធម៌។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s