សិក្ខាសាលាស្តីពីការការពារគំនូរឧស្សាហកម្មជាអន្តរជាតិជាមួយប្រព័ន្ធទីក្រុងហេចសំរាប់កម្ពុជា Seminar on Protecting Designs Internationally with the Hague System for Cambodia

ក្នុងនាមសមាជិកសកម្មនៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោកមេធាវី អ៊ូច វុធ្ធី និងជាប្រធានប្រតិបត្តិនៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» បានចូលរួមសិក្ខាសាលាអន្តរជាតិតាមរយ:វេីបប៊េីន័រជាមួយជំនាញការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ប្រព្រឹត្តទៅនៅថ្ងៃទី២៨-តុលា-២០២០ ។

សិក្ខាសាលានេះបានពិភាក្សាលេីចំនុចសំខាន់ៗជាច្រេីនដូចជា៖ ការគ្រប់គ្រងគំនូរឧស្សាហកម្មតាមប្រព័ន្ធហេច វិសាលភាពនៃប្រព័ន្ធនេះនៅលេីពិភពលោក បទប្បញ្ញត្តិអន្តរជាតិ និងជាតិ របៀបនៃការរំលោភកម្មសិទ្ធិនេះតាមរយ:ការចម្លង ការដោះ្រសាយវិវាទ លទ្ធភាពនៃបុគ្គលជាអ្នកតំណាងក្នុងការស្នេីសុំចុះបញ្ជី និងការពារសិទ្ធិឲ្យម្ចាស់កម្មសិទ្ធិជាដេីម ។ ល។

កិច្ចពិភាក្សាបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពរីករាយ ព្រមទាំងផ្តល់ពេលសួរដេញដោលរហូតលេីសម៉ោងកំណត់ទៀតផង។

សូមបញ្ជាក់ផងដែរថា នេះជាលេីកទី៣ហេីយដែលការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់»បានចាត់តំណាងចូលរួមក្នុងជំនាញ៣ផ្សេងគ្នាតាមរយ:វេីបប៊េីន័រជាអន្តរជាតិ ហេីយដំណេីរការដោយល្អប្រសេីរ៖

  • ប្រជុំមហាសន្និបាតលេីកដំបូង ៨-ឧសភា-២០២០ ក្នុងនាមជាសន្ធានករអន្តរជាតិ និងសមាជិក សមាគមសន្ធានកម្មអាគ័រដ្យាល់ ប្រទេសបារាំង
  • សិក្ខាសាលាស្តីពីផលប៉ះពាល់នៃអំពេីពុករលួុយក្នុងដំណេីរការមជ្ឈត្តកម្ម ២៧-តុលា-២០២០ ក្នុងនាមជាមជ្ឈត្តករពាណិជ្ជកម្ម នៃអូវីធី ច្បាប់ និងអូវីធី ដោះស្រាយវិវាទ
  • សិក្ខាសាលានេះ ២៨-តុលា-២០២០ ក្នុងនាមជាមេធាវី និងសមាជិកសកម្មនៃសមាគមកម្មសិទ្ធិបញ្ញា កម្ពុជា។

តាមរយៈវេីបប៊េីន័រទាំង៣លេីកនេះ អាចបង្ហាញបានថា ការរៀបចំសិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានា សិក្ខាកាម ឬអ្នកចូលរួមមិនចាំបាច់ចូលរួមដោយផ្ទាល់ទេក៏អាចដំណេីរការបានប្រហែលគ្នាដែរ។ លេីសពីនេះ អ្នកទាំងនោះអាចចូលរួមពីចម្ងាយតាមរយ:ការិយាល័យរបស់ពួកគេ ដោយងាយស្រួលត្រៀមឯកសារនិងឧបករណ៍នានា គ្មានការចំណាយសំរាប់ការធ្វេីដំណេីរ និងការស្នាក់នៅ និងចំណេញពេលវេលាទៀតផង។ ហេតុនេះការប្រេីបច្ចេកទេសថ្មីដោយការចូលរួមពីចម្ងាយអាចនិយាយបានថា លទ្ធផលទទួលបានរក្សានៅដដែល តែបង្កេីនបានការចំណេញទាំងថវិកា និងប្រយោជន៍ជាច្រេីនទៀត ហេីយវាក៏ជាចំនុចគុណសម្បត្តិមួយរបស់Covid-19 ដែរ។ អូវីធី ច្បាប់ និងអូវីធី ដោះស្រាយវិវាទ នឹងពិនិត្យមេីលលេីប្រភេទសេវាកម្មរបស់ខ្លួនថាតេីប្រភេទណាខ្លះអាចអនុវត្តតាមបច្ចេកទេសទំនេីបនេះបាននាពេលខាងមុខ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s