ផលប៉ះពាល់នៃអំពេីពុករលួយក្នុងដំណេីរការមជ្ឈត្តម្ម៖ សំណូក និងអនុសញ្ញាញូវយ៉ក Impact on Corruption for the Arbitral Process: Bribes and the New York Convention

ក្នុងនាមមជ្ឈត្តករពាណិជ្ជកម្ម (អាជ្ញាកណ្តាល) និងប្រធានប្រតិបត្តិ នៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” បានចូលរួមកិច្ចពិភាក្សាលេីប្រធានបទ ស្តីពីផលប៉ះពាល់នៃអំពេីពុករលួយក្នុងដំណេីរការមជ្ឈត្តកម្មដែលរៀបចំដោយ

នៅថ្ងៃទី២៧-តុលា-២០២០ តាមរយៈវេីបប៊េីន័រ (webinar) ពីទីក្រុងឡុង ប្រទេសអង់គ្លេស ។ បញ្ហាដែលនឹងលេីកយកមកពិភាក្សារួមមាន The issues covered will include :

  • The impact of pleading corruption in arbitration proceedings
  • Arbitration proceedings as a cover for corruption
  • Corruption issues relating to arbitrators
  • National approaches

វេទិកាមជ្ឈត្តកម្ម ត្រូវបានគេយល់ថាជាដំណេីរការដោះស្រាយវិវាទមួយដោយមានភាពស្អាតស្អំ និងប្រកបដោយជំនាញច្បាស់លាស់ ពីព្រោះមជ្ឈត្តករជាអ្នកជំនាញលេីប្រធានបទនៃវិវាទ ហេីយផ្តល់សេវាកម្មជាមួយតម្លៃដែលមានការកំណត់ក្នុងតារាងជាមុន https://ovtlaw.com/contact-me/application/និងភាគីវិវាទព្រមជាមួយគ្នាក្នុងការជ្រេីសរេីស និងតែងតាំងគេ។ តេីមជ្ឈត្តករ ឬវេទិកាមជ្ឈត្តកម្មអាចពាក់ព័ន្ធនឹងអំពេីពុករលួយបែបណាទៅ?

យោងតាមច្បាប់ស្តីពីការប្រឆាំងនឹងអំពេីពុកលួយរបស់កម្ពុជាដែលប្រកាសឲ្យប្រេីនៅឆ្នាំ២០១០ ត្រង់មាត្រា៣ ចែងពីវិសាលភាពនៃច្បាប់នេះអនុវត្តចំពោះអំពេីពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហេីយមាត្រា៤ផ្តល់និយមន័យលេីវាក្យសព្ទបច្ចេកទេសក្នុងច្បាប់នេះ ដូចជាពាក្យចៅក្រម ពាក្យនីតិបុគ្គល ។ ល។ ផ្អែកត្រង់និយមន័យនីតិបុគ្គល ស្ថាប័នដែលផ្តល់សេវាកម្មមជ្ឈត្តការដូចជាម.ជ.ម. អាចមានការពាក់ព័ន្ធ តែគេហាក់មិនឃេីញមានបទប្បញ្ញត្តិកំណត់ចំពោះមជ្ឈត្តករកាន់សំណុំរឿងនៃនីតិបុគ្គល និងមជ្ឈត្តករអាដហុកដែលដំណេីរការដោះស្រាយវិវាទមជ្ឈត្តការនៅការិយាល័យរបស់គេ ឬនៅការិយាល័យមេធាវីណាមួយដូចជានៅអូវីធី ដោះស្រាយវិវាទ និងនៅអូវីធី ច្បាប់នោះទេ។ មជ្ឈត្តករគឺជាបុគ្គលឯករាជ្យ ទោះបីកាន់សំណុំរឿងនៃស្ថាប័នមួយ ក៏គេមិនមែននិយោជិតដែរ គ្រាន់តែជាសមាជិកប៉ុណ្ណោះ ដូចជាមេធាវីអញ្ជឹង។ មជ្ឈត្តករក៏មេីលទៅស្រដៀងគ្នានឹងអ្នកជំនាញ តែគេសម្រេចសេចក្តីដូចជាចៅក្រមសាធារណ:។ ហេតុនេះបទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងនឹងអំពេីពុករលួយ និងក្រមព្រហ្មទណ្ឌកម្ពុជាដែលកំណត់ចំពោះការទទួលសំណូករបស់និយោជិត អ្នកជំនាញ និងចៅក្រម មិនអាចយកមកប្រេីលេីមជ្ឈត្តករបានទេ។ ផ្សេងពីនេះមជ្ឈត្តករអាចកាន់សំណុំរឿងបានទាល់តែត្រូវបានជ្រេីសរេីស និងតែងតាំងដោយគូភាគីវិវាទ (លេីកលែងតែភាគីវិវាទបោះបង់សិទ្ធិនេះ សំរាប់ដំណេីរការនៅស្ថាប័នៗនឹងធ្វេីការតែងតាំងឲ្យ) ក្នុងពេលដំណេីរការដោះស្រាយ ភាគីទទួលបានសិទ្ធិស្មេីគ្នានិងទៅតាមវិធានណាមួយដែលបានព្រមព្រៀង ជាពិសេសដំណេីរការដោះស្រាយនាពេលបច្ចុប្បន្នអនុវត្តតាមអនឡាញដែលជួយផ្តល់នៅភាពយុត្តិធម៌ផងដែរ។ លេីសពីនេះ បេីមជ្ឈត្តករធ្វេីឲ្យមានការសង្ស័យពីការទទួលសំណូក នោះគាត់អាចនឹងមិនត្រូវបានភាគីវិវាទពិចារណាជ្រេីសតាំងសម្រាប់ការដោះស្រាយវិវាទលេីកក្រោយ ហេីយជាផលវិបាក វិជ្ជាជីវៈរបស់គាត់នឹងមិនអាចដំណេីរការបន្តទៅទៀតបាន ឬអាចត្រូវបានហៅថាជាករណីក្ស័យធន៕

សំរាប់ការស្វែងយល់ពីប្រធានបទវិវាទ ដំណេីរកាមជ្ឈត្តការ វិធានមជ្ឈត្តកម្ម និងច្បាប់នានាដែលយកមកប្រេីនៅអូវីធី ច្បាប់ និងអូវីធី ដោះស្រាយវិវាទ សូមចុចhttps://ovtlaw.com/services/arbitral-tribunal/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s