សវនាការជំនុំជម្រះសំណុំរឿងវិវាទលែងលះ Hearing on a Divorce Case at Kampot First Instance Court

បន្ទាប់ពីរៀបការនៅឆ្នាំ២០១៦ ប្តីប្រពន្ធក្មេងខ្ចីមួយគូនេះក៏ដូចជាគូដ៏ទៃទៀតដែរ គឺខិតខំរៀបចំគ្រួសាររបស់ខ្លួន តាមរយ:ប្រឹងប្រែងរកទ្រព្យសម្បត្តិមកទំនុកបំរុង។ ប្តីឆ្លៀតពីធ្វេីការពេញម៉ោងជាមួួយក្រុមហ៊ុនឯកជន មករកចំណូលបន្ថែម ដូចជាគួកជេដីធ្លី ទិញដីធ្លីដេីម្បីទុកលក់យកចំណេញ ជាដេីម។ ល។ រីឯប្រពន្ធចូលធ្វេីការក្រុមហ៊ុនឯកជនមួយផ្សេងទៀតដែរដេីម្បីបង្កេីនចំណូល។ ឆ្លងតាមកិច្ចប្រឹងប្រែងរបស់ពួកគេមួយរយ: ពួកគេក៏ទទួលបានទ្រព្យសម្បត្តិកេីនឡេីង ដោយមានម៉ូតូ២គ្រឿង រថយន្តមួយគ្រឿង ដីធ្លីជាច្រេីនប្លង់ និងផ្ទះបង់រំលោះជិតដប់ម៉ីនដុល្លាអាមេរិក…។ ក្នុងពេលដែលកំពុងសប្បាយនឹងជីវភាពថ្មីនេះមិនបានយូរប៉ុន្មានផង ពួកគេចាប់ផ្តេីមទទួលរងនូវសម្ពាធនៃការមិនចុះសម្រុងនឹងគ្នាក្នុងការរស់នៅ ពីព្រោះតែប្រពន្ធជឿ និងអនុវត្តតាមការណែនាំពីសាច់ញាតិរបស់ខ្លួន ដូចជាប្អូនស្រី ឪពុកម្តាយ ហេីយតែងតែរកល្បិចកិច្ចកលគ្រប់គ្រងលេីទ្រព្យសម្បត្តិដែលមានតែម្នាក់ឯង និងប្រេីសម្តីមេីលងាយ ជេរប្រមាថ ត្មះតិះដៀលជារៀយៗ ហេីយនៅឆ្នាំ២០១៩ក៏បានបណ្តេញប្តីឲ្យចុះចេញពីផ្ទះរស់នៅដែលបង់រំលោះនោះទៅ។

ប្តីបានមករស់នៅក្នុងជីវភាពឯកាដោយជួលបន្ទប់ស្នាក់នៅ ហេីយសង្ឃឹមថាប្រពន្ធនឹងមានគំនិតខ្លួនឯង លែងស្តាប់តាមសាច់ញាតិ និងត្រូវរ៉ូវគ្នាឡេីងវិញព្រមទាំងហៅខ្លួនត្រលប់ទៅនៅជាមួយគ្នា។ តែការគិតនោះខុស ពីព្រោះបែកគ្នាជាង១ឆ្នាំ ប្រពន្ធខ្លួននៅតែមិនប្រែប្រួល ហេតុនេះប្តីក៏សម្រេចចិត្តដាក់បណ្តឹងលែងលះគ្នាមកតុលាការ ដោយគ្មានសង្ឃឹមថានឹងអាចរួមរស់ក្នុងជីវភាពជាប្តីប្រពន្ធបន្តទៀត។

តេីពួកគេអាចលែងលះគ្នាបានទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s