សន្និសីទស្តីពី កម្មសិទ្ធិបញ្ញា Conference on Intellectual Property

សន្និសីទស្តីពី កម្មសិទ្ធិបញ្ញា បានប្រព្រឹត្តទៅនៅថ្ងៃទី ២៨-មករា-២០២០ នាសណ្ធាការកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ The Conference will be conducted on a date of January 28th, 2020, co-organized by Cambodia Ministry of Industry and Handicraft and European Patent Office (EPO)

រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ img_0549.jpg

សន្និសីទនេះបានប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា ជាមួយសហគមន៍អឺរុបលើផ្នែកកម្មសិទ្ធិបញ្ញា ។ តាមរយៈកិច្ចសហប្រតិបត្តិការនះ កម្ពុជានឹងទទួលបាន ៧០ % នៃតម្លៃរបស់ EPO ទទួលបានពីម្ចាស់កម្មសិទ្ធិបញ្ញា (តក្កករ) នៅពេលពួកគេដាក់ពាក្យនៅ EPO ហើយចង់ឲ្យមានការទទួលស្គាល់នៅកម្ពុជាផងដែរ ។ ជាតម្លៃតបស្នង កម្ពុជានឹងចេញវិញ្ញាបនបត្រទទួលស្គាល់ក្នុងរយៈពេល ០១ ថ្ងៃ។ លើសពីនះ សន្និសីទក៏បង្ហាញឲ្យឃើញអំពីទំនាក់ទំនងនៃកម្មសិទ្ធិបញ្ញាផ្នែកឧស្សាហកម្មនះជាមួយស្ថាប័នជាច្រើន ដូចជា សាកលវិទ្យាល៍យ រដ្ឋាភិបាល ផ្នែកអន្តរជាតិ ភ្នាក់ងារសវាកម្មឯកជន ម្ចាស់កម្មសិទ្ធិ និងអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម ។ល។ ដែលត្រូវចូលរួមជំរុញ និងសហប្រតិបត្តិការឲ្យកាន់តែខ្លាំំងក្លាថែមទៀត ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា និងប្រទេសមួយចំនួនទៀត រួមទាំងសហគមន៍អឺរុប Top Leaders from MIH, other countries and EU and EPO
ក្រុមតំណាង សមាគមកម្មសិទ្ធិបញ្ញា កម្ពុជា Representatives of Intellectual Property Association of Cambodia (IPAC)

នៅកម្ពុជាមកទល់បច្ចុប្បន្ននេះ ក្រសួងឧស្សាហហកម្ម និងសិប្បកម្ម ទទួលបានការចុះបញ្ជីពាក់ព័ន្ធនឹងប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ចំនួន ១៩៥ និងមានជាច្រើនប្រភេទផ្សេងគ្នា ដែលក្នុងនោះមួយចំនួនជាផ្នែកម៉េកានិច ។ ហើយបន្ទាប់ពីកិច្ចសហប្រតិបត្តិការនះទៅ កម្ពុជានឹងអាចទទួលបានកំណើនលើការចុះបញ្ជីជាមិនខាន ជាមួយគ្នាផងដែរការបណ្តុះបណ្តាលបែបសិក្ខាសាលាជាច្រើននឹងត្រូវរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជា រួមទាំងផ្នែកច្បាប់ ដើម្បីឆ្លើយតបទៅនឹងកិច្ចការទាំងនោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s