

សន្និបាតរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-សីហា-២០១៩ នាទីស្តីការក្រសួងពាណិជ្ជកម្ម ។ វាជាសន្និបាតលើកទី២ បន្ទាប់ពីការកកើតសមាគមនេះនៅឆ្នាំ២០១៦ ហើយឈានមកដល់ការបញ្ចប់អាណត្តិទី១ ដែលមានរយៈពេល ០៣ ឆ្នាំ (២០១៦-២០១៩) កន្លងមក ។ Assembly of the Intellectual Property Association of Cambodia (IPAC) has been conducted on dated as August 16th, 2019 at the Ministry of Commerce. This is the second time after established on 2016 and finished the first mandate for three years (2016-2019)
សន្និបាតមានរបៀបវារៈដូចតទៅ៖


អនុវត្តតាមរបៀបវារៈ ដំណើរការរបស់ន្និបាតបានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយបរិកាសរីករាយ និងមោទនភាព ដោយចាប់ផ្តើមពីតំណាងស្ថាប័នពាក់ព័ន្ធនឹងផ្នែកកម្មសិទ្ធិបញ្ញា ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ល។ មានយោបល់ និងចំណាប់អារម្មណ៍ និងការធ្វើបទបង្ហាញ និងដាក់របាយការណ៍ការងារអាណត្តិទី១ ដោយប្រធាន និងអនុប្រធាន សមាគមកម្មសិទ្ធិបញ្ញាមក ប្រធានថ្មី លោកស្រី មេធាវី សេង វួចហ៊ុន និងក្រុមប្រឹក្សាចំនួន ៧រូប ដែលបានជាប់ឆ្នោត បានធ្វើការប្តេជ្ញា និងតាំងចិត្តបំរើសមាគម ដោយយកអស់ពីកំលាំងកាយ ចិត្ត ក្នុងគោលដៅធ្វើឲ្យគោលបំណងរបស់សមាគមអាចសម្រេចបានលទ្ធផលខ្ពស់ ។ លើសពីនេះ អ្នកដឹកនាំថ្មីទាំងនោះ ក៏បានស្នើសុំអ្នកដឹកនាំចាស់ និងស្ថាប័នពាក់ព័ន្ធនានា នៅតែបន្តការគាំទ្រ និងជួយជ្រុមជ្រែងដើម្បីឲ្យសមាគមអាចទទួលបានជោគជ័យផងដែរ ៕
