សិក្ខាសាលាស្តីពីផលប្រយោជន៍នៃកម្មសិទ្ធិឧស្សាហកម្ម Seminar on Benefit of Industrial Property

នៅថ្ងៃទី ១៥-សីហា-២០១៩ តំណាងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាចំនួន ៧រូប ត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីផលប្រយោជន៍កម្មសិទ្ធិឧស្សាហកម្ម បានពីកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ ។ On a date of 15th August 2019, representatives of the Intellectual Property Association of Cambodia (IPAC) having 7 people have been invited to join the Seminar on Benefit of Industrial Property from the Patent Cooperation between the Ministry of Industry and Handicraft (MIH) and the Korean Intellectual Property Office (KIPO)

Representatives from the Intellectual Property Association of Cambodia (IPAC)

សិក្ខាសាលាមានរបៀបវារៈដូចតទៅ៖

The Gift from Korean Intellectual Property Office (KIPO)

នេះជាលើកដំបូងហើយដែលផ្នែកកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ បានចាប់ផ្តើមចាប់អារម្មណ៍ និងស្នើសុំចុះហត្ថលេខាសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ នៅថ្ងៃស្អែកទី ១៦-សីហា-២០១៩ បន្ទាប់ពីប្រទេសផ្សេង និងសហគមមួយចំនួនបានធ្វើរួចហើយ ដូចជា ប្រទេសជប៉ុន សហគមអឹរុប ចិន និងនាពេលខាងមុខអាចមាន សហរដ្ឋអាមេរិក ជាដើម ។ល។ (បញ្ចាក់ដោយ រដ្ឋលេខា្រធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម) ហេតុនេះ សិក្ខាសាលានឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនលើផ្នែកកម្មសិទ្ធិបញ្ញាដែលអនុវត្តជាក់ស្តែងនៃប្រទេសកូរ៉េ និងកម្ពុជាផងដែរ ។ លើសពីនេះ សិក្ខាកាមក៏អាចពិនិត្យមើលពីការអនុវត្តជំនាញទាំងនោះពាក់ព័ន្ធនឹងច្បាប់កម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និង គំនូរឧស្សាហកម្ម និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ។

ក្រោយពីការបញ្ចប់ការធ្វើបឋកថារបស់វាគ្មិនជាតិ និងអន្តរជាតិ វេទិកាសំណួរ-ចម្លើយក៏បានបើកឡើងក្នុងគោលបំណងដើម្បីពង្រីកនូវការយល់ដឹងបន្ថែម និងស្រាយនូវបញ្ហា និងចម្ងល់ទាំងឡាយដែលបានកើតឡើងក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃនៃប្រទេសទាំងពីរ ព្រមទាំងការបកស្រាយពីច្បាប់កម្មសិទ្ធិបញ្ញាកម្ពុជា និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យនោះផងដែរ ។ បន្ថែមពីនេះ អនុសាសន៍មួយចំនួន ដូចជា រយៈពេលអស់សុពលភាពនៃប្រកាសនីយ័័័តបត្រត្តកកម្ម ២០ ឆ្នាំ គួរត្រូវមានការចែងជាបទប្បញ្ញត្តិច្បាស់លាស់ ប្រសិនបើមិនអនុញ្ញាតឲ្យបន្ត ត្រូវបានតំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងលើកយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំដើម្បីធ្វើសេចក្តីសម្រេចជាប្រយោជន៍ដល់ម្ចាស់សិទ្ធិ និងអ្នកទទួលសិទ្ធិបន្តនាពេលអនាគត ៕

រូបភាពនេះមិនមាន alt attribute; ឈ្មោះដើមរបស់ហ្វាល់នេះគឺ img_0257.jpg

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s