កិច្ចសហការជាដៃគូរវាងលោកសន្ធានករ អ៊ូច វុធ្ធី ប្រធានប្រតិបត្តិនៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” កម្ពុជា និងសមាគមសន្ធានកម្មអាគ័រដ្យាល់ បារាំង តំណាងដោយ លោកស្រីសន្ធានករ ឡារ៉ា ហ្យឺនីយ្យ៉េ ប្រធានសមាគម សំរាប់ជំរុញវិជ្ជាជីវៈសន្ធានករ (អ្នកសម្រុះសម្រួលវិវាទ) បានចាប់ផ្តើមនៅថ្ងៃទី ១១-មិថុនា-២០១៩ In Cooperation as a Partner between Mr Mediator Ouch Vutthy, CEO of OVT Lion Law Office “OVT Law”, Cambodia and Akordial Association for Mediation, French, represented by Ms Mediator Lara Geniez, the President for focusing on a Professional Mediator started on a date of June 11, 2019.
នេះជាលើកដំបូង ដែលជំនាញនៃការដោះស្រាយវិវាទ ជាពិសេសជំនាញសន្ធានកររបស់លោក អ៊ូច វុធ្ធី បានឆ្លើយតបទៅនឹងការចង់បានជាអន្តរជាតិ និងស្របទៅនឹងការកំណត់នៅក្នុងកម្មវត្ថុនៃប្រភេទសេវាកម្មទី៥ “ការដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ” របស់ អូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់ ។ តាមរយៈការទទួលស្គាល់ និងការអនុញ្ញាតជាសមាជិកសន្ធានករអន្តរជាតិ នឹងធ្វើឲ្យជំនាញនេះកាន់តែមានសារៈប្រយោជន៍ យកទុកចិត្ត និងជំរុញប្រតិបត្តិកាន់តែខ្លាំងក្លាថែមទៀត ហើយជាហេតុនាំឲ្យគូភាគីវិវាទកាន់តែមានទំនុកចិត្ត និងអាចទទួលប្រយោជន៍ពីជំនាញនេះយ៉ាងពិតប្រាកដ ។
កិច្ចព្រមព្រៀងបានធ្វើឡើងនៅថ្ងៃទី ១១-មិថុនា-២០១៩ ក្រោមតំណាងស្ថាប័នទាំងពីរ ដូចខាងក្រោម៖

Represented by Ms Lara Geniez, Médiateur, Juriste et Président de l’ Association

Represented by Mr Ouch Vutthy, Mediator-Lawyer and CEO of OVT Lion Law Office “OVT Law”
ជាលទ្ធផលនៃកិច្ចព្រមព្រៀង លោកសន្ធានករ អ៊ូច វុធ្ធី ត្រូវបានសមាគមផ្សព្វផ្សាយ និងបានដាក់បញ្ចូលនៅក្នុងបញ្ជីសន្ធានករ នៃសមាគមអាគ័រដ្យ៉ាល់ បារាំង ចាប់ពីពេលនេះ ដូចមានបង្ហាញតាមរយៈ៖
https://www.linkedin.com/feed/update/urn:li:activity:6544533761747361792