


មហាសន្និបាតបានរៀបចំប្រព្រឹត្តទៅនាថ្ងៃទី ១៦-មិនា-២០១៩ នៅសណ្ធាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។ ក្រៅពីរបៀបវារៈធម្មតាដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅឆ្នាំនេះមហាសន្និបាតក៏នឹងរៀបចំបោះឆ្នោតជ្រ់ើសតាំងក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៣ ចំនូន ៧រូប ដែលបន្ទាប់មកពួកគេនឹងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាប្រធានម.ជ.ម.ផងដែរ អនុប្រធាន និងហេរញ្ញឹក របស់ម.ជ.ម.ពីក្នុងចំណោមពួកគេទាំង៧ នាក់នោះ ។
ខាងក្រោមជាកម្មវិធី និងរបៀបវារៈ៖


ក្រៅពីអនុវត្តតាមរបៀបវារៈដែលបានកំណត់រួចមកហើយ មហាសន្និបាតក៏បានពិចារណាអនុម័តទទួលយករបៀបវារៈ២បន្ថែមទៀត តាមការស្នើរពីសមាជិកមហាសន្និបាត ដែលរួមមាន ១. ការបន្ថយតម្លៃភាគទានរបស់សមាជិកម.ជ.ម.ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល ២.ពិនិត្យអំពីការសម្រេចឲ្យចូលជាសមាជិកម.ជ.ម.របស់ក្រុមប្រឹក្សាប្រតិបត្តិ ។



ជាចុងក្រោយ នៅថ្ងៃទី២៣-មិនា-២០១៩ ក្រុមប្រឹក្សាប្រតិបត្តិថ្មី បានបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន និងហេរញ្ញឹក ព្រមទាំងទទួលបានការផ្ទេរដំណែងពីក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី២ មកឲ្យអាណត្តិទី៣ ចូលបំរើការងារក្នុងថ្ងៃនេះជាមួយគ្នាផងដែរ ៕
