សវនាការការពារក្តីក្នុងរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងវិវាទដីធ្លី First Instance Court Hearing for defending of a Criminal Case relating to the Land Dispute

នៅថ្ងៃទី ២៨-កុម្ភៈ-២០១៩ នៅសាលាដំបូងខេត្តកំពត មានបើកសវនាការរឿងក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងវិវាទដីធ្លី ។ លោកមេធាវី អ៊ូច វុធ្ធី ប្រធានប្រតិបត្តិ នៃការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” និងជាមេធាវីការពារឲ្យភាគីចុងចោទដែលមានគ្នាចំនួន ៣ នាក់ ។ Today, 28 February 2019 at Kampot First Instance Court has a hearing for a Criminal Case concerning to the land dispute. Mr Lawyer OUCH VUTTHY, CEO of OVT Lion Law Office “OVT Law” and a Defendant Lawyer to join for defending his 3 clients as an accused person.

កូនក្តីជាភាគីដែលមានប័ណ្ណកម្មសិទ្ធិដីធ្លី តែបានដុតបំផ្លាញរុក្ខជាតិដែលបានដុះនៅលើដីនោះ ។ ការដុតបំផ្លាញ និងធ្វើការកែប្រែដីរបស់ខ្លួននេះ ត្រូវបានភាគីដើមចោទ ប្តឹងពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ហើយក៏រងការចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌរហូតដល់មានការបើកសវនាការនាថ្ងៃនេះតែម្តង ។ លទ្ធផលនៃសេក្តីសម្រេចយ៉ាងណានោះ នឹងត្រូវប្រកាសនៅពេលក្រោយ នាពីរសប្តាហ៍បន្ទាប់ទៀត ។

ក្រោយពីបានរង់ចាំដោយអន្ទះសារអស់រយៈពេល ២សប្តាហ៍មក នៅថ្ងៃនេះ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩-មិនា-២០១៩ សាលាដំបូងខេត្តកំពតបានបើកសវនាការប្រកាសសេចក្តីសម្រេច ដោយឲ្យជនជាប់ចោទទាំង៣ រូប បានរួចផុតពីការចោទប្រកាន់ ។ ការសម្រេចបែបនេះគឺជាទង្វើល្អ ដែលប្រកបដោយក្តីយុត្តិធ៌មរបស់ស្ថាប័នតុលាការជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ ហើយក៏សូមឲ្យសកម្មភាពល្អនេះបន្ត និងមានសំរាប់គ្រប់ករណីវិវាទផ្សេងៗទៀតផងដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s