មហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា 23rd General Assembly of Bar Association of the Kingdom of Cambodia

មហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ១៦-តុលា-២០១៨ នាសណ្ធាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ មហាសន្និបាតនេះជាមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីដើម្បីជួបជុំសមាជិករបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ តែឆ្នាំនេះ ២០១៨ មហាសន្និបាតមានលក្ខណៈពិសេសជាងធម្មតា ពីព្រោះតែវាប្រព្រឹត្តទៅជាមួយនឹងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណតិ្តទី១២ និងក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ ជាមួយគ្នា ។ លើសពីនេះ ភាពខុសគ្នាមួយទៀត ក្រុមប្រឹក្សាគណៈមេធាវីដែលជាអង្គការដឹកនាំជាន់ខ្ពស់នៃគណៈមេធាវីនឹងធ្វើការជ្រើសរើសចំនួនឈានដល់កំរិតអតិបរិមាដែលមានរហូតដល់ចំនួន ៣៣ នាក់ ពីព្រោះតែចំនួនសមាជិកមេធាវី មានច្រើនជាង ១.០០០ នាក់នាពលបច្ចុប្បន្ន ។ ហេតុនេះ តើប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិថ្មីជានរណា?

ដើម្បីឈានទៅដល់ពីលទ្ធផលយ៉ាងណានោះ ជាដំបូងសូមពិនិត្យមើលបេក្ខជនឈរឈ្មោះសំរាប់ប្រកួតប្រជែងឲ្យគេបោះឆ្នោតមានដូចតទៅ៖ ១. សំរាប់ប្រធានគណៈមេធាវី មានបេក្ខជនពីររូប មួយរូបជាអតីតប្រធានគណៈមេធាវីអាណត្តិទី១១ ហើយដែលគេសង្ឃឹម ថានឹងត្រូវជាប់ឆ្នោតសំរាប់បន្តតំណែងជាប្រធានគណៈមេធាវីអាណត្តិទី១២ នាពេលខាងមុខទៀត រីឯបេក្ខជនមួយរូបទៀត គឺលោកមេធាវី សំ សុគង់ អតីតសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៨ និងជាមេធាវីធ្លាប់ការពារថ្នាក់ដឹកនាំគណបក្សប្រឆាំង ។ ២. សំរាប់ក្រុមប្រឹក្សាគណៈមេធាវី មានបេក្ខភាពចំនួនច្រើនរហូតដល់ ១៥៨ នាក់ តែជ្រើសយកត្រឹម ៣៣ នាក់ប៉ុណ្ណោះ បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ ។ បេក្ខជនឈរឈ្មោះទាំងប្រធាន និងក្រុមប្រឹក្សាត្រូវបានផ្តល់សិទ្ធិឲ្យធ្វើការឃោសនាទៅតាម វិធានសំរាប់ឃោសនាបោះឆ្នោតដែលកំណត់ដោយគណៈមេធាវី ។

នៅថ្ងៃទី ១៤-១០-២០១៨ ជាថ្ងៃចុងក្រោយនៃការបិទការឃោសនារកសំឡេងឆ្នោតរបស់បេក្ខជនទាំងអស់ និងជាថ្ងៃរៀបចំពិធីជប់លៀងបិទដោយបេក្ខជនទាំងនោះក្រោមការដឹកនាំរបស់បេក្ខជនប្រធានគណៈមេធាវី នៅកោះពេជ្រ ។

ក្រោយពីថ្ងៃជប់លៀងរំលងបាន១ថ្ងៃ នៅថ្ងៃទី ១៦-១០-២០១៨ មហាសន្និបាតចាប់ផ្តើមដំណើរការតាំងពីម៉ោង ៧ៈ៣០ នាទីព្រឹក ដោយមេធាវីដែលជាសមាជិករបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទូទាំងប្រទេសបានមកចូលរួម និងចាប់ផ្តើមចុះឈ្មោះវត្តមាន និងទទួលបានសំណុំឯកសារសំរាប់មហាសន្និបាតរួមមាន៖ របាយការណ៍ការងារប្រចាំឆ្នាំ សៀវភៅបញ្ជីសមាជិក ព្រឹត្តប័ត្រ៣ត្រីមាសកន្លងមក …។ល។ និងការបូបដ៏ស្រស់ស្អាតដូចក្នុងរូបខាងក្រោម ។

3
លោកមេធាវី និងមជ្ឈត្តករ អ៊ូច វុធ្ធី
IMG_20181016_131924
ការបូប និងកន្សែងផ្តល់ឲ្យដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីចុះឈ្មោះ និងចូលអង្គុយតាមកន្លែងរៀងខ្លួនរួចហើយ អគ្គលេខាធិការបានបញ្ជាក់ពីចំនួនកូរ៉ុមគ្រប់គ្រាន់ដែលអាចចាប់ផ្តើមមហាសន្និបាតបាន ហើយចាប់ផ្តើមអនុវត្តតាមកម្មវិធីដែលបានកំណត់រួចមកហើយ ម្តងមួយៗ រហូតដល់បានលទ្ធផលពីការបោះឆ្នោតដូចតទៅ៖

received_529964347466475
ថតជាមួយលោកមេធាវី ពេជ្រ អង្គ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា

ជាចុងក្រោយ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីបានចេញមុនលទ្ធផលឆ្នោតរបស់ក្រុមប្រឹក្សា និងបានបង្ហាញពីការគាំទ្រយ៉ាងច្រើនលើសលប់ដល់អតីតប្រធានគណៈមេធាវីចាស់ លោកមេធាវី សួន វិសាល ត្រូវបានជាប់ឆ្នោតសំរាប់អាណត្តិថ្មី អាណត្តិទី១២ មានរយៈពេល ២ឆ្នាំបន្តទៀត ។ រីឯលទ្ធផលឆ្នោតសំរាប់ក្រុមប្រឹក្សាគណៈមេធាវីចាប់ផ្តើមរាប់បានបន្តិច ក៏ដល់ពេលជប់លៀងទទួលទានអាហារពេលលា្ងច ហេតុនេះគណៈកម្មការរៀបចំការបោះឆ្នោតអញ្ជើញសមាជិកមហាសន្និបាតចូលរួមទទួលទានបណ្តើរ និងមើលតារាងនៃលទ្ទផលរាប់សន្លឹកឆ្នោតនៅលើស្គ្រីនក្នុងពេលតែ១ជាមួយគ្នាបណ្តើរ ។

received_1905800532842871
ថតកំពុងអង្គុយចាំទទួលទានអាហារជាប់ជាមួយលោកចៅក្រម សាលាឧទ្ធរណ៍ ប៉ុល សំអឿន ជាមេធាវីសុំមិនប្រកប និងសហភាតាមេធាវីផ្សេងទៀត
received_1930034640632182

រហូតដល់ម៉ោង ៣ៈ៣០ នាទីព្រឹកនាថ្ងៃទី ១៧-១០-២០១៨ ទើបការរាប់សន្លឹកឆ្នោតបានឈានដល់ទីបញ្ជប់ និងរកឃើញបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៩ ចំនួន ៣៣ នាក់

៕       ដោយ៖ មជ្ឈត្តករ និងមេធាវី អ៊ូច វុធ្ធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s